Daily Archives: 2009/05/09

ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ “សាលា​ក្រុង​ភ្នំពេញ”

កាល​ពី​ល្ងាចមិញ​នេះ​ ទំនេរ​បាន​មើល​ទូរទស្សន៍​ចំម៉ោង​ព័ត៌មាន បើក​រាវ​ទៅ​រាវ​មក​ ក៏ចំប៉ះប៉ុស្តិ័​ខ្មែរ​លេខ​៩ អ្នក​អាន​វ័យ​ក្មេង (ស្រី) សម្តី​មុត ដាច់​ដុំ​ហ្មង មិន​សូវ​ចូល​ចិត្ត​​ក៏​ប្តូរ​ប៉ុស្តិ៍​លេខ ៣ រាជធានី​ភ្នំពេញ​វិញ ។ ព័ត៌មាន​អំពី​ការ​សាង​សង់​ផ្លូវ​ថ្មី លុះ​ដល់​ស្តាប់​ឮ​ពាក្យ​ថា “សាលា​រាជធានី” ធ្វើ​ឲ្យ​ខ្ញុំ​ប្លែក​ៗ​ត្រចៀក ចាំ​ផ្ទៀង​ស្តាប់​ម្តង​ទៀត ក្រែង​ជា​ឈ្មោះ​សាលា​រៀន​ទេ​ដឹង សម្រេច​សម្រួល គេ​អាន​ឈ្មោះ​ពេញ​សាលា​ក្រុង​ភ្នំពេញ​ ដែល​យើង​ធ្លាប់​ឮ ឬ​ហៅ​ជាប់​មាត់មក​ថា សាលា​ក្រុងៗនោះ ជាផ្លូវ​ការ ថា​សាលា​រាជធានី ឬ សាលារាជធានី​ភ្នំពេញ​វិញ … ប្រហែល​ទើប​បាន​ប្តូរ​បន្ទាប់​ពីមាន​ការ​កែ​ក្រុង​ទៅ​ជា​ខេត្ត មួយ​ចំនួ​កាល​ន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ហើយ ។ នេះ​ជា​ការ​ជូន​ដំណឹង​គ្រាន់​នឹង​ជ្រាប… បំណង​ល្អ​ពី​សាលា​ក្រុងរាជធានី​ភ្នំពេញ៚

Share
Posted in [V]-idea, [V]-interested, [V]-learn Khmer | 16 Comments