ខ្ញុំចូលចិត្តអត្ថន័យរបស់បទនេះ ស្តាប់ឲ្យបានលម្អិតនោះនឹងឃើញថា ក្តោបនិយមន័យពាក្យថាស្នេហាបានយ៉ាងទូលំទូលាយ!
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ឱ! ក្តីស្នេហា មានអានុភាពធំធេង ចិត្តលង់វង្វេង ហោះដូចផ្សែងក្នុងភពស្នេហា
បែងចែកឋានស្នេហ៍ ដាច់ពីឋានមនុស្សលោកា គូគាប់ទាំងពីរអាត្មា សុខានាភពគេឆ្ងាយ ។សេចក្តីស្នេហា ខ្លាំងក្លាក្នុងនាសាកល ស្នេហ៍មានកុសល ឥទ្ធិពលលើសអ្វីទាំងឡាយ
ឋានស្នេហ៍ ឋានចិត្ត ធំពិតជាងឋានលោកីយ៍ វង្វេងវក់ហើយមិនងាយ វិលក្រោយដោយក្តីសុខា ។ស្នេហារំពឹងក្តីបរិសុទ្ធ តែបើដួងចិត្ត ប្រែល្អៀងមិនទៀងឱរ៉ា ភ្នំភ្លើងខ្មួលខ្មៅ នៅមិនទាន់ក្តៅស្មើរភ្លើងស្នេហា
ក្តីក្បត់ដុតខ្លោចចិន្តា ភ្លើងស្នេហាសាហាវ ។ឱ! ក្តីស្នេហា មានអានុភាពក្រៃលែង ស្នេហ៍មួយអាចបែងជាឋានសុខ ឬជ្រោះទុក្ខជ្រៅ
ភាពពិតនៃស្នេហ៍មិនងាយសន្និដ្ឋានត្រូវ ជួនយល់ថាបានត្រង់ផ្លូវ គង់នៅជួបវិបត្តិបាន ។


ស្តាប់អត់យល់
លោកឍី ឯងស្ដាប់ម៉េចយល់ ទាល់តែលោកវី បានយល់