Daily Archives: 2009/05/02

ឥទ្ធិពល​ស្នេហា- សុង សេង​ហ៊ន

ខ្ញុំ​ចូល​ចិត្ត​អត្ថន័យ​របស់ប​ទ​នេះ ស្តាប់​ឲ្យ​បាន​លម្អិត​នោះ​នឹង​ឃើញ​ថា ក្តោបនិយម​ន័យ​ពាក្យ​ថា​ស្នេហា​បាន​យ៉ាង​ទូលំទូលាយ! ឱ! ក្តី​ស្នេហា​ មាន​អានុភាពធំធេង ចិត្ត​លង់​វង្វេង​ ហោះ​ដូច​ផ្សែង​ក្នុង​ភព​ស្នេហា បែង​ចែក​ឋាន​ស្នេហ៍ ដាច់​ពី​ឋាន​មនុស្ស​លោកា គូគាប់ទាំង​ពីរ​អាត្មា សុខា​នា​ភព​គេ​ឆ្ងាយ ។ សេចក្តី​ស្នេហា ខ្លាំង​ក្លា​ក្នុង​នា​សាកល ស្នេហ៍​មាន​កុសល​ ឥទ្ធិពល​លើស​អ្វីទាំងឡាយ ឋាន​ស្នេហ៍​ ឋាន​ចិត្ត ធំពិតជាង​ឋាន​លោកីយ៍ វង្វេង​វក់​ហើយ​មិន​ងាយ ​វិល​ក្រោយ​ដោយ​ក្តី​សុខា ។ ស្នេហា​រំពឹង​ក្តី​បរិសុទ្ធ តែបើ​ដួង​ចិត្ត ប្រែ​ល្អៀងមិន​ទៀង​ឱរ៉ា ភ្នំ​ភ្លើង​ខ្មួល​ខ្មៅ នៅ​មិនទាន់ក្តៅ​ស្មើ​រភ្លើង​ស្នេហា ក្តីក្បត់​ដុ​តខ្លោច​ចិន្តា ភ្លើងស្នេហា​សាហាវ ។ ឱ! ក្តីស្នេហា​ មាន​អានុភាព​ក្រៃលែង ស្នេហ៍មួយអាច​បែង​ជាឋាន​សុខ ឬជ្រោះ​ទុក្ខ​ជ្រៅ ភាព​ពិត​នៃ​ស្នេហ៍​មិន​ងាយ​សន្និដ្ឋាន​ត្រូវ ជួន​យល់​ថា​បាន​ត្រង់​ផ្លូវ​ គង់នៅ​ជួប​វិបត្តិបាន​ ។

Share
Posted in [V]-entertain, [V]-interested | 3 Comments

today’ shots “Siem Reap Trip #1″

Share
Posted in [V]-action, [V]-photo (Gallery) | 7 Comments