Monthly Archives: May 2009

Home Alone!

សួ​រថា​អផ្សុកទេ? ស្ងាត់​ទេ? ធុញទេ? សុំ​ឆ្លើយត​ប​វិញទាំង​ញញឺម​ថា អត់ទេ! ព្រោះ​ផ្ទះ​ខ្ញុំ​មាន​សមាជិត​តែ​ ៣នាក់​ស្រាប់ទៅ​ហើយ ទោះពេល​ដែល​នៅ​ជុំ​គ្នា​ ក៏​ស្ងាត់​តែអញ្ចឹង​ដែរ ។ យ៉ាង​ច្រើនឮសម្លេង​ទូរទស្សន៍​ដែល​ម៉ាក់គាត់​តាម​ដាន​ភាគ ឬ​ក៏​ល្បង​ខ្ញុំ​គាត់​មើល​នាទីឯកសារនានា (discovery channel & NATGEO គាត់​មើល​តែ​ពីរ​ប៉ុស្តិ៍​ហ្នឹង) ។ ដែល​មក​រអ៊ូ​នេះ​ព្រោះ​សសៃ​ខ្ជិល​ក្នុង​ខ្លួន កំពុង​បាតុកម្ម​នឹង​ការ​ដែល​ត្រូវមក​នៅផ្ទះ​ម្នាក់ឯង ហេហេហេ ។ ការ​ងារ​ផ្ទះ​ ដែល​តម្រូវ​ឲ្យ​ធ្វើ​ហើយ ខាន​មិន​បាន គឺ​ជា​បន្ទុក​ដែល​ត្រូវទទួល​ខុស​ត្រូវ មិនមែន​បោសជូត​លាង​សម្អាត​ផ្ទះទេ តែ​ជា​ការ​មើល​ថែរ​កូន​តូចៗ ហាហាហា មិន​មែនទេ កូន​តូច​នោះ គឺ​សុខន​ពីរ​គ្រឿងតូច​​មហា​ចេះ​ និង​ ត្រី​កន្ទុយ​បី​មួយ​ទួរ​ធំ​របស់​ល្បង​ខ្ញុំ​ ។ តាំ​ង​ពី​ថ្ងៃពុធ​មក​ម៉្លេះ​ដែល​ម៉ាក់ និង​ល្បង​ទុក​ខ្ញុំ​ចោល​នៅផ្ទះ​មា្នក់ឯង​​ (ហេហេហេ ដូច​កម្សត់ណាស់) ។ … Continue reading

Share
Posted in [V]-action, [V]-interested | 8 Comments

Jaya – palm whisky

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ខ្ញុំ​នៅ​ផ្ទះ​ម្នាក់​ឯង​ (​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍មក​ម៉្លេះ ម៉ែមិន​នៅ​ បង​ប្រុស​មិន​នៅ) ពេល​មើល​ទូរទស្សន៍​  ក៏​ស្រាប់​តែ​ក្រឡេក​ភ្នែក​ទៅប៉ះ​ប្រអប់ដង​ស្រា​នៅ​ក្បែរទូរទស្សន៍ ហេហេហេ ជា​បញ្ញើ​របស់ប្អូន​ប្រុស​​កាល​ពី​អាទិត្យមុន​ គេ​ទៅ​លេង​សៀមរាប បាន​ខ្ទឹម​ជ្រក់ពិសេស និង ស្រា​វីស្គី​ធ្វើ​ពី​ទឹក​ត្នោត​មក​ផ្ញើ​មួយ​ដប ។ នឹក​ដល់​របស់​ឆ្ងាញ់​ក៏​ស្រាប់តែ​ស្រក​ទឹក​មាត់ ល្ងាច​ថ្ងៃ​សៅរ៍​ផង ដាក់​ម៉ាហ្សី ពី​ហ្សី​ក៏មិន​អី​ដែរ នៅ​ផ្ទះ​ស្រឿង​ៗ​គេង​លក់ស្រួល ។ សុំ​អធិប្បាយ​អំពីរស់ជាតិ​ស្រាគេ​វិញ … ហេហេហេ ខ្ញុំ​មិន​មែនជា​អ្នក​ជំនាញ​អ្វីទេ តែ​ល្មម​អាច​ផឹក​ទៅ​ដឹង​ថា ស្រា​ឆ្ងាញ់ ឬមិន​ឆ្ងាញ់ (បើ​ប្រៀបធៀប នឹង​ទឹក​ក្រូច ស្រា​ណា​ក៏​ចាញ់ទឹក​ក្រូច​ដែរ ហេហេហេ) ។ ដំបូង​ហិត​ក្លិន ឃើញ​ថា​ឈ្មុយ​ទឹក​ត្នោត​តិច​ៗ ពេល​ញ៉ាំ​រស់ជាតិ​វា​ ដូច​តែ​ស្រា​វីស្គី​ផ្សេង​ដែរ តែ​​ខុស​​ត្រង់ភាព​ក្រអូប​របស់​វា គឺ​មិនដូច​ទឹក​ត្នោត​ទេ តែ​វា​បែរជា​មាន​ក្លិន ដូច​ផ្លែ​ត្នោត​ខ្ចី​ទៅ​វិញ … Continue reading

Share
Posted in [V]-action, [V]-interested | 4 Comments

Format Factory – Free File Converter!

Click on Pictures to download!

Share
Posted in [V]-share | 4 Comments

ឡាន​ក្រុងអច្ឆរិយៈ “Kingdom of Wonder”

មាន​រឿង​រ៉ាវ​ (គិត​ថា​ប្លែក​) មក​រ៉ាយ​រ៉ាប់​បង​ប្អូន​ប្លក់! គឺ​ខ្ញុំមាន​ឱកាស​បាន​ជិះ​ឡាន​ក្រុង​ពី​កោះ​កុង​មក​ភ្នំពេញ សុំ​បញ្ចេញ​ឈ្មោះ​ឡាន​ក្រុង​ចំ​ៗ​តែ​ម្តង ព្រោះ​អ្វី​ដែល​ឡាន​ក្រុង​នេះ​បាន​ធ្វើ​ វា​ចូល​លក្ខណៈកេង​ចំណេញ​លើ​អតិថិជន​របស់​ខ្លួន ទោះ​ជា​បន្តិច​បន្តួច​ក៏​ដោយ​ចុះ ក៏​វា​មិន​គួរ​កើតមាន​ឡើង ។ ដោយ​សារ​មិន​មាន​ជម្រើស​ច្រើន ហើយ​ជា​លើក​ទីមួយ​ដែល​ខ្ញុំ​បាន​ទៅ​ស្គាល់​ខេត្ត​កោះ​កុង​ផង​ដែរនោះ ខ្ញុំ​មិន​បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​ឡាន​ក្រុង ដែល​នឹង​ត្រូវ​ជិះ​ត្រ​ឡប់​មក​ មក​ពី​ច្រក​ចាំ​យាម អ្នក​ម៉ូតូ​ឌុប​ ដឹក​ចូល​ក្រុម​ហ៊ុន​ឡាន​ក្រុង រឹទ្ធមុនី (មាន​ម៉ូយ​គេ) ។ តម្លៃសំបុត្រ ២ម៉ឺន​៥ពាន់​រៀល ម្នាក់ ។ ឡាន​ក្រុង​មាន​​០៣ ក្រុម​ហ៊ុន​ ហើយតម្លៃ​ថ្លៃ​ថ្នូរ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ចេញ​ដំណើរ​ក៏​ម៉ោង​ពេល​ប្រហាក់​ប្រហែលគ្នា ។ ដោយ​សារ​មាន​ក្រុម​ហ៊ុន​តិច​ពេក​ហើយ​មើលទៅ បានជា​សំបុត្រ​ត្រូវ​ប្រញាប់​ទិញ​ទុក​មិន​ ព្រោះ​ខ្លាច​អត់កន្លែង​អង្គុយ ។ ទៅ​ដល់​កន្លែង​បេន​ឡាន​មុន​ពេល​ចេញ​ដំណើរ​កន្លះ​ម៉ោង ហើយ​រឿង​រ៉ាវ​អស្ចារ្យ​ក៏​ចាប់​ផ្តើម​កើតមាន​ឡើង​ដែរ … សុំ​រ៉ាយ​រ៉ាប់​សង្ខេប​ពី​ហេតុ​ការណ៍​ដែល​កើត​ឡើង… 1- យក​កាប៉ូប​ទៅ​ផ្ញើ​រ​ ព្រូ​ឡាន​ស្រែក​ថា … Continue reading

Share
Posted in [V]-action, [V]-idea, [V]-interested, [V]-photo (Gallery) | 6 Comments

Protected: Today’ shots “ឱ! ខេត្ត​កោះ​កុង” – updated

There is no excerpt because this is a protected post.

Share
Posted in [V]-action, [V]-entertain, [V]-interested, [V]-photo (Gallery) | Enter your password to view comments.

មាតុ​ភូមិ​ដ៏​តូច​ច្រឡឹងជា​មួយ​ប្រព័ន្ធទូរស័ព្ទ​ចល័ត​ដ៏​ច្រើន!

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ដុះ​ដូច​ផ្សិត​នៅ​មាតុ​ភូមិ​ដ៏​តូច​ច្រឡឹង​របស់​ខ្ញុំ! ​បើ​ប្រៀប​នឹង​ញាតិ​ជិត​ខាង​ក្នុង​តំបន់អាស៊ាន​ឃើញ​ថា ខ្មែរ​យើង​ដូច​ជាកុះ​ករ​ជាង​គេ​ក្នុង​រឿង​នេះ ។ រាប់​ត្រួស​ៗ​ទៅ​មាន​​ ០៨​ ក្រុម​ហ៊ុន​ឯណោះក្នុង​ពេល​បច្ចុប្បន្ន (២០០៩) ដែល​បាន​បម្រើ​សេវា​ទូរស័ព្ទ​ចល័ត ឬ ទូរស័ព្ទ​ដៃ នៅ​កម្ពុជា ។ ឃើញ​ថា​ពិភពលោក​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ តែ​នៅ​ស្រុក​ខ្មែរ​ទីផ្សារ​ប្រព័ន្ទ​ទូរស័ព្ទចល័ត ឬ​ប្រព័ន្ធទូរគមនាគមកំពុង​ផ្លូក​ទឹក​ផ្លូក​ដីសម្បើម​ណាស់ ។ ជិះ​កាត់​កន្លែង​លក់ស៊ីម​កាត ឃើញ​បិទ​ស្លាក​ពេញ​ហ្នឹង ស៊ីម១$ មាន​លុយ 2$ ស៊ីម២ ថ្លៃ 3$ មានតេ​អត់កំណត់… ។ល។ នេះ​ប្រហែលជាសញ្ញាណមួយ​បង្ហាញ​ប្រាប់​ថា ការទំនាក់ទំនងនៅ​ស្រុក​ខ្មែរ មាន​ភាព​ប្រសើរជាង​មុខ​ខ្លាំងសម្បើម មាន​លក្ខណៈ​សម្បូរបែប ។ល។ កាល​ពី​ល្ងាច​មិញ​ខ្ញុំ​ទៅ​ញ៉ាំ​អី​ជាមួយ​ពួក​ម៉ាក​ គេបបួល​ទៅ​មើល​ទិញ​លេខ​ថ្មី ០៩០ … ទៅ​ដល់​អ្នក​លក់មក​បាន​យកលេខ​មក​បង្ហាញ​ឲ្យ​រើសទេ គាត់​ថា “​ទិញ​អត់រើស​លេខ ស៊ីម​១ … Continue reading

Share
Posted in [V]-idea, [V]-interested | 13 Comments

today’ shots “Apsara II – slide”

Share
Posted in [V]-photo (Gallery) | 3 Comments

today’ shots “V-holiday-2009-backpack-Trip”

រូប​ថត​សង្ខេប​ព្រឹត្តិការណ៍​ទាំង​អស់​ក្នុង​ដំណើរ​កម្សាន្ត (11-17 May 2009)… សួរ​ថា​សប្បាយ​អត់? ហេហេហេ មើល​តែ​មុខ​ទៅ​ដឹង​ហើយ! ចំណែក​សេចក្តី​អធិប្បាយ​លម្អិត​ សួម​រង់ចាំ​អាន​ពេល​ក្រោយ ឬ​ប្រហែល​ជា​ទុក​ឲ្យ​ my trip mate រៀប​រាប់​ ហេហេហេ ចាំ​ចចារ​គ្នា​សិន​ …!

Share
Posted in [V]-action, [V]-photo (Gallery) | 13 Comments

Happy Birthday His Majesty!

Share
Posted in [V]-idea, [V]-interested | 4 Comments

Protected: V-holIdaY-2009-baCkpAck – trIp

There is no excerpt because this is a protected post.

Share
Posted in [V]-action, [V]-idea, [V]-interested, [V]-this & That | Enter your password to view comments.

ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ “សាលា​ក្រុង​ភ្នំពេញ”

កាល​ពី​ល្ងាចមិញ​នេះ​ ទំនេរ​បាន​មើល​ទូរទស្សន៍​ចំម៉ោង​ព័ត៌មាន បើក​រាវ​ទៅ​រាវ​មក​ ក៏ចំប៉ះប៉ុស្តិ័​ខ្មែរ​លេខ​៩ អ្នក​អាន​វ័យ​ក្មេង (ស្រី) សម្តី​មុត ដាច់​ដុំ​ហ្មង មិន​សូវ​ចូល​ចិត្ត​​ក៏​ប្តូរ​ប៉ុស្តិ៍​លេខ ៣ រាជធានី​ភ្នំពេញ​វិញ ។ ព័ត៌មាន​អំពី​ការ​សាង​សង់​ផ្លូវ​ថ្មី លុះ​ដល់​ស្តាប់​ឮ​ពាក្យ​ថា “សាលា​រាជធានី” ធ្វើ​ឲ្យ​ខ្ញុំ​ប្លែក​ៗ​ត្រចៀក ចាំ​ផ្ទៀង​ស្តាប់​ម្តង​ទៀត ក្រែង​ជា​ឈ្មោះ​សាលា​រៀន​ទេ​ដឹង សម្រេច​សម្រួល គេ​អាន​ឈ្មោះ​ពេញ​សាលា​ក្រុង​ភ្នំពេញ​ ដែល​យើង​ធ្លាប់​ឮ ឬ​ហៅ​ជាប់​មាត់មក​ថា សាលា​ក្រុងៗនោះ ជាផ្លូវ​ការ ថា​សាលា​រាជធានី ឬ សាលារាជធានី​ភ្នំពេញ​វិញ … ប្រហែល​ទើប​បាន​ប្តូរ​បន្ទាប់​ពីមាន​ការ​កែ​ក្រុង​ទៅ​ជា​ខេត្ត មួយ​ចំនួ​កាល​ន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ហើយ ។ នេះ​ជា​ការ​ជូន​ដំណឹង​គ្រាន់​នឹង​ជ្រាប… បំណង​ល្អ​ពី​សាលា​ក្រុងរាជធានី​ភ្នំពេញ៚

Share
Posted in [V]-idea, [V]-interested, [V]-learn Khmer | 16 Comments

today’ shots “Apsara – Angkor #1″

អប្សរា​សក់​ខ្មៅ – សុង សេង​ហ៊ន

Share
Posted in [V]-photo (Gallery), [V]-writing | 2 Comments

Protected: ដេក​ថ្ងៃ! … ហេហេហេ

There is no excerpt because this is a protected post.

Share
Posted in [V]-action | Enter your password to view comments.

I’m Sorry!

ម្សិល​មិញ​នេះ​មាន​ជន​រង​គ្រោះ​០២​នាក់ បាន​ទទួល​គ្រោះ​ថា្នក់​ដោយ​សារ​ការ​ឆេវឆាវ​ខ្វះ​ម្ខាស់​ការ​លើ​ខ្លួនឯង​របស់​ខ្ញុំ​ ។ ជន​រង​គ្រោះ​ទី​មួយ​គឺ​មិត្រ​រួម​ការងារ​ ចំណែក​ឯ​ជន​រង​គ្រោះទី២ គឺ​​​មនុស្ស​សំខាន់​របស់​ខ្ញុំ ។ ហេតុ​ការណ៍​បាន​កើត​ឡើង ដោយ​សារ​ការ​ពុល​របស់​ខ្ញុំ មិត្រ​រួម​ការងារ​ម្នាក់​បាន​រៀប​ចំគម្រោង​ដើរ​លេង​ជុំ​គ្នា​ នៅ​កំពង់សោម​ថ្ងៃ​បុណ្យ​ពិសាខ​បូជា​ ខាង​មុខ​នេះ តែ​កម្មវិធី​រអាក់រអួល​ព្រោះ​ ហើយ​ប្រហែលជា​ត្រូវ​លុប​ចោល​ទៅ​វិញ ដូច្នេះ​មិត្រ​ខ្ញុំ​ហ្នឹង​គ្នា​ទូរស័ព្ទមក​ពិភាក្សា ចៃដន្យ​ចំពេល​ដែល​ខ្ញុំ​កំពុង​ប្រជុំ ហើយ​ប្រញឹក​ដៃ​បំពេញ​រៀប​ចំឯកសារ​ប្រជុំក្នុង​អង្គ​ប្រជុំ ខ្ញុំ​ចុច​ដាក់ទូរស័ព្ទ​ចុះ​ដើម្បី​ឲ្យ​គេ​ដឹង​ថា​ ខ្ញុំ​កំពុង​រវល់ ជាប់​ៗ​គ្នា​បួន​ដង ដាក់​ចុះ​ហើយ​តេមក​ទៀត ខ្ញុំ​ក៏សម្រេច​ចិត្ត​លើក! ពាក្យមួយ​ឃ្លា​ដំបូង​ដែល​ គេ​និយាយ​មក​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​មាន​ការងារ​អ្វី​សំខាន់ ក្រៅ​ពីពិភាក្សា​រឿង​ដើរ​លេង “អ្ហែង​មើល៍អ្ហា! ពួក​ហ្នឹង​យ៉ាប់​ដល់​ហើយ​ ឯង​ទៅ​ប្រមូល​លុយ​ ពួក​ហ្នឹងមិន​ឲ្យ…..!” គ្នា​មិន​ទាន់​បាន​និយាយ​ចប់​ផង ខ្ញុំ​ក៏​ក៏​តប​ទៅ​វិញ​ភ្លាម​ថា “តេ​អី​ក៏​តេ​ម៉េស​! មិន​ដឹង​ថា​មនុស្ស​កំពុង​រវល់ទេ​ហ្អី ប៉ុណ្ណឹង​បាន​ហើយ!” និយាយ​ចប់ភ្លាមខ្ញុំ​ដាក់​ទូរស័ព្ទ​ចុះ​ភ្លាម​ដែរ ។ មក​ដល់ផ្ទះ​យប់​មិញ ម៉ោង​ប្រហែល​៩​កន្លះ! មិន​ដឹង​មក​ពី​មូល​ហេតុ​អី​ឲ្យ​ប្រាកដ … Continue reading

Share
Posted in [V]-action, [V]-idea, [V]-interested | 2 Comments

ពុល…

ម្សិល​មិញ​ខ្ញុំ​ពុល​ខួរ​ក្បាល! ប្រហែលជា​ថ្ងៃ​ដែល​ខួរ​ក្បាល​ខ្ញុំ​ធ្វើ​ការ​ច្រើន​បន្តិច​ម្សិល​មិញ ព្រោះ​មាន​រឿងជាច្រើន​បាន​កើត​ឡើង : ទទួល​ខុស​ត្រូវ​ការ​ងារ​ប្រជុំ​ រៀប​ចំ​កន្លែង ធ្វើ​របាយ​ការណ៍ ទទួល​ និងជូន​ភ្ញៀវ​ចូល​រួមទៅ​នេះ​ម​កនោះ ។ល។  ចង់​វិល​ក្បុង​ព្រោះ​ការងារច្រើន ហើយ​មាន​បញ្ហា​ត្រូវ​ដោះ​ស្រាយ​ និង​កែសម្រួល​ជាច្រើន ។ តាំង​តែ​ពី​ចូល​ឆ្នាំ​ខ្មែរមក​រឿង​រៀន​សូត្រ​រអាក់រអួល​ខ្លាំងណាស់ កាល​ពី​ថ្ងៃ​ចន្ទ​ទើប​បាន​ចូល​រៀន​ភ្លាម​ ក៏​មាន​ប្រឡង​ភ្លែត ដល់​ថ្ងៃ​អង្គារ​ជាប់​រវល់​ទៀត ហើយ​តាម​ដំណឹង​កន្លែងធ្វើ​ការ​តម្រូវ​ឲ្យ​ជូន​ភ្ញៀវ​ទៅ​សៀម​រាប ថ្ងៃ​ពុធដល់​សុក្រទៀត អញ្ចឹរឿង​រៀន​ខ្ញុំ​នឹង​វា​ត្រូវ​ទៅជាយ៉ាងណាទៅ មិន​ហ៊ាន​ប្រកែក​ និង​ចៅហ្វាយ ព្រោះ​ខ្លាច​ចិត្ត​គាត់ អត់មាន​អ្នក​ជួយ​មែន! ការ​ងារ​គ​ដូច​ភ្នំ ការ​ងារ​ប្រជុំជា​ការងារ​បន្ទាន់ តែ​ការងារ​រាល់ថ្ងៃ​ខ្ញុំ​ មិន​បា​ន​ធ្វើ ជាង​មួយ​អាទិត្យ​ហើយ ចុះ​បើ​ទៅ​សៀម​រាប​ទៀត វា​មិន​ដល់​ករទៅ​ហើយទេ ??? ពួក​ម៉ាក​បបួល​ទៅ​កំពុង​សោម តែ​បើ​ទៅ​សៀម​រាប​ច្បាស់ជាអត់​បាន​ចូល​រួម​ហ្នឹងគេ បង​ស្រីជាមិត្រចាស់​ធ្លាប់​រៀន​ជាមួយ ហៅ​បុណ្យ៧​ថ្ងៃ​ម្តាយ​ធំ​គាត់ ថ្ងៃ​ព្រហស្បត៍ បើ​ទៅ​សៀម​រាប​ច្បាស់ជាមិន​បាន​ចូល​រួម គាត់​ប្រាប់​ថា​មាន​ហៅ​ពួកម៉ាក​ចាស់​ៗ​ទៅ​ច្រើន​អ្នក​ផង … Continue reading

Share
Posted in [V]-action | 6 Comments