សូត្រមន្ត​លើក​រាសី

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ នៅ​ផ្ទះ​ខ្ញុំមាន​រៀប​ចំកម្មវិធិ​សូត្រ​មន្ត​តូច​មួយ ដើម្បី​លើក​​រាសី​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ដែល​នឹង​ខិត​ចូលជិត​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ខាន​ធ្វើ​ពីធី​នេះ​ច្រើន​ឆ្នាំ​មក​ហើយ មូល​ហេតុ​​ប្រហែល​មក​ពី​ខ្ជិល​ច្រើន​ជាង ម្យ៉ាងពេល​ទៅ​ឆេង​ម៉េង គ្រួសារ​ខ្ញុំ​បាន​សូត្រ​មន្ត​នៅវត្ត​នៅ​ឯ​ស្រុក​ម្តង​រួច​ហើយ ។ តែ​ឆ្នាំ​នេះ​មាន​ឱកាស​បាន​ធ្វើ​ពី​ធី​សូត្រ​មន្ត​លើក​រាសី​ តាម​ប្រពៃណី​ខ្មែរ ដោយ​សារ​ពេល​វេលា​តិច​ពេក​ក្នុង​ការ​រៀប​ចំ ម៉ាក់​មិន​បាន​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូល​រួម​ច្រើនទេ មាន​តែ​ចាស់​ទុំ​ដែល​ជា​សាច់​ញាតិ​ផ្ទាល់​មិនដល់​ដប់​អ្នក​ចូល​រួម ។

ចាស់ៗ​អង្គុត​រង់​ចាំ​ល្បង​ខ្ញុំ​ទៅ​និមន្ត​លោក...

ចាស់ៗ អង្គុត រង់ ចាំ ល្បង ខ្ញុំ ទៅ និមន្ត លោក...

ព្រះ​សង្ឃ​ប្រាំ​អង្គ​និមន្ត​មក​ដល់ ... ម៉ាក់​ខ្ញុំ​កំពុង​រៀប​ចំដុត​ទៀនធូប ...

ព្រះ សង្ឃ ប្រាំ អង្គ និមន្ត មក ដល់ ... ម៉ាក់ ខ្ញុំ កំពុង រៀប ចំដុត ទៀនធូប ...

Share
This entry was posted in [V]-action, [V]-interested. Bookmark the permalink.

Leave a Reply