ការពិតក្លែងក្លាយ… ខ្ញុំធ្លាប់មើលកុនមួយរឿង ចំណងជើងថា “Memory” អ្នកនិពន្ធបានលើកឃ្លាប្រយោគចុងក្រោយរឿងថា “មានអ្នកចិត្តសាស្ត្រម្នាក់បានលើកឡើងថា ការពិត មានពីរប្រភេទ ប្រភេទទីមួយជាការពិត ពិតប្រាកដ ចំណែកការពិតមួយទៀតជាការពិតក្លែងក្លាយ” សួរថាបើវាកន្លែងក្លាយ ហេតុអ្វីបានជាយើងហៅវាថាជាការពិត? ដែលហៅថា ការពិត ព្រោះវាជាការពិតសម្រាប់បុគ្គលរូបណា ដែលទទួលស្គាល់ថាវាជាការពិត ។ ការពិតក្លែងក្លាយនេះ ជាការពិតដែលគួរឲ្យខ្លាចបំផុត និងមានគុណវិបត្តិមហិមា។ បើវាក្លែងក្លាយ ហេតុអ្វីគេទទួលយកវា? ចម្លើយងាយហើយខ្លី ពីព្រោះវាធ្វើឲ្យគេមានសេចក្តីសុខបាន “ដោយមិនខ្វល់ពីផលប៉ះពាល់ផ្ទាល់ និងជុំវិញ” ។