Monthly Archives: February 2009

អ្នក​ណា​​មួយ…

មនុស្ស​ម្នាក់​(ក)បើក​ឡាន​បុក​គេ​ស្លាប់​ដោយ​សេចក្តី​ប្រមាថ​តែ​គ្មាន​ចេតនា​នឹង​សម្លាប់​ និង​មនុស្ស​ម្នាក់​ទៀត​(ខ)​ចេតនា​នឹក​​បុក​​សម្លាប់​ តែ​​ធ្វើ​មិន​សម្រេច​ព្រោះ​ជ្រុល​ចង្កូត​​បុក​បុក​អី​ផ្សេងវិញ។ ​​ រវាង​មនុស្ស​ពីរ​នាក់​នេះ​អ្នក​ណា​ខុស​ច្រើន​ជាង​​អ្នក​ណា? ព្រោះ​អ្វី? (ក)អ្នក​ដែល​បុក​គេ​ស្លាប់ដោយ​​អចេតនា​ ឬ​ (ខ)​អ្នក​ដែល​តាំង​ចិត្ត​បុក​តែ​​ធ្វើ​មិន​សម្រេច ! (អាន​ប៉ះ​អត្ថបទ​ Ethic មួយ​ខាង​ក្រោយ​គេ​សួរ​សំណួរ​នេះ​ឡើង តែមិន​មាន​ចម្លើយ​បក​ស្រាយ​ ព្រោះ​គេ​ចង់ឲ្យ​អ្នកអាន​ ឆ្លើយ​ចម្លើយ​ផ្ទាល់​ខ្លួន ចឹង​ហើយ​បាន​ខ្ញុំ​យកមក​សួរ​គ្នាបន្ត …ចែក​គ្នា​យើង​​ឲ្យ​បាន​ធ្វើ​ (exercise) ខួរ​ក្បាល​​បន្តិច កែ​អផ្សុក​… បើ​សង្កេត​លម្អិត​​បន្តិច​ឃើញ​ថា​រឿង​បែប​នេះ ជា​រឿង​ជុំ​វិញ​ខ្លួន​យើង ដែល​កើត​ឡើង​​សឹង​រាល់​ថ្ងៃ​ គ្រាន់​ពេល​ខ្លះ​វា​ស្រាល ឬ​ធ្ងន់​ជា​ឧទាហរណ៍​​ខាង​លើ​ប៉ុណ្ណោះ​ឯង)

Share
Posted in [V]-entertain, [V]-idea, [V]-interested | 1 Comment

phone-camera reached 12mpx.

មិន​ដឹង​ថា​គេ​គិត​ចេញ​ឲ្យ​ធំ​ដល់​ណា​គេណ៎ បើ​អា​តូច​ៗ​ជាងនេះ (ត្រឹម 5 mpx) ធ្វើ​ឲ្យ​វា​ដំណើរ​ការ​ម៉ស៊ីន​ស្រួល​សិន​មិន​ធ្វើទេ ។ ប្រើ​នៅ មាន​គាំង​ច្រើន ហើយ​ក៏​មាន​បញ្ហា​ជា​ច្រើន​តាម​មក​ ព្រោះ Processor Speed វាមិនមាន​តុល្យភាព​ ​និង​ទំហំ Data ដែល​ត្រូ​វ​ Calculate ។ល។ កាល​ពី​ចេញ​អា 8mpx ថា​វា​មិន​គួរ​ចេញ​នៅ​ពេល​នេះ​ទេ ព្រោះ​បញ្ហា​អាស៊េរី​ចាស់​នៅ​ដោះ​ស្រាយមិន​ទាន់​រួច​ផង នៅ​ដើម​​ឆ្នាំ​នេះ​ស្រាប់​តែ​សូនី​ប្រកាស់​ក្តែង​ៗ​ថា​ចេញ​ហើយ 12mpx… និង​ចេញ​ក្នុង​ឆ្នាំ​នេះ…តាម​ជាប់​ៗ​គ្នា​មាន LG ក៏​ប្រាប់​ថា​ខ្លួន​កំពុង​ Working on 12mpx camera-phone ហ្នឹង​ដែរ! និយាយ​ត្រង់​ទោះ​ជា​វា​ចេញ​ដល់ 20mpx ក៏​ខ្ញុំ​មិន​ទាន់​ទុក​ចិត្ត​ពី​គុណភាព​រូប​របស់​វា​ដែរ បើប្រៀប​ធៀប​ជាមួយ​ Camera មែន​ទែន​ផស់គេ… Resource … Continue reading

Share
Posted in [V]-this & That | 6 Comments

Party….

Last night (19th Feb) my family, which contain only 3 members, celebrated a small birthday party for mom! First, my brother and me planned to have dinner outside, unfortunately I had an exam at PUC till 7:00pm. We changed our … Continue reading

Share
Posted in [V]-action, [V]-interested, [V]-writing | 8 Comments

Valentine’s Day & Guest House

មាន​ចំណង​ជើង​អត្ថបទមួយ​របស់​កោះ​សន្តិភាព​ដាក់​ថា “ផ្ទះ​សំណាក់​ឡើង​ថ្លៃ ស្វាគមន៍ទិវាបុណ្យ​នៃ​​ក្ដី​ស្រឡាញ់” ជា​សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​បាត់​ដំបង ហេហេហេ អាន​អត្ថបទ​ទាំង​ស្រុង ប្រភព៖ ​កោះសន្តិភាព

Share
Posted in [V]-interested, [V]-share | 6 Comments

Happy (V)alentine day … Now & Forever – Richard-Marx

មក​បណ្តែតអារម្មណ៍​ជាមួយ​បទ​ចម្រៀង​ស្រទន់​ៗ​ក្នុង​ពេល​​រ៉ូមែនទិក (​ប្រហែលមិន​សម្រាប់​គ្រប់​គ្នាទេ) បទ​នេះ​ជា​ចម្រៀង​មួយ​បទ​ទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត ហើយ​សុំ​យក​មក​ផ្ញើ​ជូន​មិត្ត​ភ័ក្ត​បង​ប្អូន​ស្តាប់​លេង​កម្សាន្ត​ក្នុង​ឱកាស បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ដែល​វា​វប្បធម៌​លោក​ខាង​លិច ហើយ​កំពុង​រាល​ដាល​សម្បើម​នៅ​ម្តុំ​លោក​ខាង​កើត (អាស៊ី) យើង​ ជា​ពិ​សេស​ស្ទាវ​ៗ​ខ្មែរ​យើង​! ចាត់​ទុក​បាន​ថា​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​លក់​អ្នក​ដាំ​ផ្កា​កូឡាប​ ហើយ​ក៏​ជា​ថ្ងៃបូជា​ព្រហ្មចារិយ៍​របស់​ក្រមុំ​ជា​ច្រើន​ (មើល​ទូរទស្សន៍​គេ​ថា​អញ្ចឹង​ ស្ថិតិ​ពិត​ប្រកដ​ខ្ញុំ​មិន​ដឹង​ដែរ) ចុចដើម្បីដោនឡូត Whenever I’m weary From the battles that rage in my head You make sense of madness When my sanity hangs by a thread I lose … Continue reading

Share
Posted in [V]-entertain, [V]-interested | 8 Comments

(non-fic.)…”កម្សាក?!?”

កាល​ពី​ដើម​អាទិត្យមាន​មិត្ត​ជិតស្និទ្ធ​ម្នាក់​ផ្ញើ​សារ​មក​សុំ​យោបល់​ពី​ខ្ញុំ ។ ស្តាប់​មើល​​ទៅ​វា​ដូច​ជា​ហួស​ចិត្ត​បន្តិច​ដែរ មិន​គិត​ថា​រឿង​ហ្នឹង​កើតមាន​ឡើង​មែន​ទែនទេ តែ​សម្រាប់​អ្នក​ដែលជួប​បញ្ហា​ផ្ទាល់​ប្រហែល​ជា​នឹក​អស់​សំណើច​មិន​រួច​ទេ។ ហើយ​បើ​មិន​ទាល់​គំនិត​​ក៏​ប្រហែល​ជា​មិត្ត​ម្នាក់​ ដែល​ធ្លាប់​តែ​សើច​ក្អាក​ក្អាយ​ មក​រ៉ាយ​រ៉ាប់​ប្រាប់​ពី​រឿង​ក្នុង​ចិត្ត​ឲ្យ​គេ​ស្តាប់​ដែរ ។ សុំ​មិន​រៀប​រាប់​វែង​ឆ្ងាយ ព្រោះ​គិត​ថា​ចែក​រំលែក​គ្រាន់​ឲ្យ​គ្នា​យើង​បាន​គិត​លេង​ៗ​តាម​ខ្ញុំ​ដែរ ។ មិត្ត​ខ្ញុំ​ម្នាក់​ណឹង​គេ​មិន​រៀប​រាប់​អី​ច្រើន​ទេ គេ​គ្រាន់​តែ​សុំ​យោបល់​ខ្ញុំ​ថា​ នៅ​ក្នុង​ SMS ដែល​គេ​ផ្ញើ​មក​សំណួរ​សួរ​ថា “How to stop missing someone you in love?” . . . “ធ្វើ​យ៉ាង​ម៉េច​ទើប​ឲ្យ​ឈប់​នឹក​មនុស្ស​ម្នាក់​ដែលខ្លួន​​លួច​ស្រឡាញ់បាន​ទៅ?”

Share
Posted in [V]-entertain, [V]-this & That | 9 Comments

today’ shot “Angkor Wat – 3D by Google Earth”

download free google earth

Share
Posted in [V]-interested, [V]-photo (Gallery) | 2 Comments

ក្លិនផាហ៊ុម

ជា​បទ​ដែល​ស្តាប់​ទៅ​ហើយ​អន្លង់អន្លោច ទាញ​អារម្មណ៍​ថា​កំពុង​ស្ថិត​ក្នុង​​ ជន​បទ​ដាច់​ស្រយាល​ ហើយ​មេឃភ្លៀង​ថែម​ទៀត! ស្តាប់​ទៅ​ដូច​ចង់​រងារ​តាម​ដែរ ហើយ​ស្តាប់​ដល់​ការ​រៀប​រាប់​ពី​ផាហ៊ុម​វិញ ធ្វើ​ឲ្យ​នឹក​ដលក់​ពេល​យើង​កំពុង​គេង​លក់​ស្រួល ស្រាប់​តែ​ភ្ញាក់​ដឹង​ខ្លួន​មក​មេឃ​ត្រជាក់​ខ្លាំង ហើយ​យើង​ក៏​ស្រវា​រក​ភួយ​មក​ដណ្តប់ ពេល​នោះ​ហើយ​អារម្មណ៍​កក់​ក្តៅ​ដែល​​ខ្ញុំ​ជឿ​ថា​អ្នក​គ្រប់​គ្នា​ធ្លាប់​ មាន​ពិសោធន៍ ម្យ៉ាង​អ្នក​ចម្រៀង​គាត់​បាន​ដាក់​អារម្មណ៍​បញ្ចូល​មនោសញ្ចេតនា​​ពេញ​ប៊ឹបៗ​ ហ្មង! ស្តាប់​ទៅ​ដឹង​ហើយ ហាហាហា គ្រាន់​តែ​ស្តាប់​ខ្ញុំ​ប្រួ មិនដឹងទេ​ សាក​ស្តាប់​មើល​ទៅ ! មាន​​ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​មិន​ទាន់មាន​ពិសោធន៍ គិត​ថា​ជា​ចំណុច​សំខាន់​មួយ​ធំជាង​គេ​ក្នុង​បទនេះ គឺ​ក្លិន! ហាហាហា ខ្ញុំ​មិនដឹង​ថា​ក្លិន​ជាប់​ផាហ៊ុម​នោះ​វាមាន​រស​យ៉ាង​ណា​ទេ! ស្រម៉ៃ​មិនទាន់​ចេញ តែ​គិត​ថា​ប្រហែល​មិន​ធម្មតា​ទេ​បើ​តាម​ការ​រៀប​រាប់​ក្នុង​ចម្រៀង​នេះ ខ្ញុំ​ធ្លាប់​តែ​បាន​ស្រង់​ក្លិន​ភួយ​ដែល​ទើប​ហាល​ក្រោម​ពន្លឺ​ថ្ងៃ​ថ្មី​ៗ ៚ ចុចដើម្បីដោនឡូត ភ្លៀង​ធ្លាប់​ភា្លម​រៀម​រែង​រងា​ ញាក់​អស់​អង្គា​ដូច​សត្វ​កំព្រាមេ​បា អត់​សង្ឃឹម​ថា​នឹង​មាន​វាសនា បាន​ស្រី​មេត្តា​ខ្ញុំ​ឡើយ​ ។ ស្រាប់​តែ​អូន​ឲ្យ​ខ្ចី​ផាហ៊ុម ក្លិន​អូន​សណ្តំ​ខាប​យក​អារម្មណ៍​រៀម​ហើយ រៀប​ទទួល​ ឱបយក​មក​កៀក​កើយ​ គ្មាន​ស្បើយ​ពី​ក្តី​ទុក្ខា ។ … Continue reading

Share
Posted in [V]-entertain, [V]-interested | 3 Comments