my fav’ song “ដៃ​សមុទ្ទ​ត្រពាំង​រូង

បទ​នេះ​ស្តាប់​ទៅ​ពិរោះ​ហើយ ស្តាប់​ច្រើនដង​ដែរ តែ​មិនសូវ​យល់​ន័យ បង​ប្អូន​ជួយ​ស្តាប់​ ហើយ​ពន្យល់​ខ្ញុំ​បន្តិច​ផង​បាន​ទេ ថា​បទ​នេះ​កម្សត់​រឿង​ស្នេហា? ឬ រៀប​រាប់​អំពី​ធម្មជាតិ? ឬ​ក៏​យ៉ាង​ម៉េចវិញ! ហាហាហា ដឹង​តែ​ពិរោះ​តែ​មិន​សូវ​យល់​ន័យ!

ឧទ្យាន​ជាតិ​រាម

ចុចដើម្បីដោនឡូត

សុរិយា​យាត្រា​គង​ភ្នំ​ហួស​ទៅ​ហើយ ព្រៃ​យំ​ឆ្លើយ​នៅ​ត្រើយ​ឯនាយ​ឆ្ងាយ​ពេក​ក្រៃ ត្រពាំង​រូង​អណ្តូង​ទឹក​អឺយ​ខ្ញុំ​អាល័យ​ អរគុណ​និស្ស័យ​ដឹក​ដៃ​ឲ្យ​ជួប​គ្នា ។

ដើម​កោង​កាង​​ដួល​រាល​លើ​ច្រាំង​ដៃ​សមុទ្រ ទ្រូង​រន្ធត់​ស្ទើរ​ផុត​ដង្ហើម​ផ្តើម​ស្នេហា មាន់​រងាវ​កញ្ជ្រៀវ​លាន់​ឮ​ពេញ​ព្រឹក្សា ខំ​ស្រវា​សង្សារ​ឲ្យ​កើយ​ដៃ ។

សំឡេង​ស្លឹក​ចាក​ខ្ញាក​ភ្ញាក់​គួរ​ខ្លាច រលក​កាច​បោក​បាច​អំណាច​ទឹក​ប្រៃ អូន​នៅ​រងារ​ស្រវា​រក​ស្បៃ នឹក​មមៃ​ដល់​ដួង​ព្រៃ​ប្រុស​ថ្លៃ​ចិន្តា ។

ឱ! ខ្យង​សោក​គោះ​ស្នូក​តាម​ទឹក​កំពុង​ស្រក ខ្លាច​ខ្លួន​ខក​ដូច​ចក​ក្រៀម​ស្វិត​ផុត​ទុក្ខា ស្រឡាំង​កាំង​ផ្សែង​ខ្មៅ​តិះដៀល​ពី​ព្រេង​នាយ ខំ​ប្តូរ​ប្រាណ​ហួស​ពី​ព្រោះ​ស្នេហា ។

Share
This entry was posted in [V]-entertain, [V]-photo (Gallery), [V]-quiz, [V]-this & That. Bookmark the permalink.

6 Responses to my fav’ song “ដៃ​សមុទ្ទ​ត្រពាំង​រូង

  1. posoky says:

    ខ្ញុំដោនឡូដមុនគេ ហើយ​អរគុណ វី ពិតជាពីរោះមែន។

  2. បាទ​អញ្ចើញ​ចុះ​បង​សុខ​គី ស្តាប់​យល់​អត់​ហ្នឹង? ជួយ​ពន្យល់​ខ្ញុំ​ផង!

  3. បឿន says:

    គេ​និយាយ​ពី​ស្នេហា​គេ​នៅ ដៃ​សមុទ្រ​ត្រពាំងរូង​ហ្នឹង​ណា ។ ប៉ុណ្ណឹង​ក៏​មិន​យល់​ដែរ លោក​វី!

  4. បឿន​! ខ្ញុំ​បាន​ចម្លើយ​សម​រម្យ​មួយ​ហើយ! តាម​ពិត​ទៅ​កាល​ដែលខ្ញុំ​ស្តាប់​មិន​យល់​មក​ពី​ហង្សមាស​ហ្នឹង​យក​មក​ច្រៀង​ថ្មី​មិន​រក្សា​លំនាំបទ​ដើម​របស់​គេ ច្រៀង​ខុស​​លំនាំ​វា​នាំ​ឲ្យ​អ្នក​ស្តាប់​បែក​ត្រចៀក!

    កន្លែង​ដែល​ច្រៀង​ថា
    … ស្រឡាំង​កាំង ផ្សែង​ខ្មៅ​តិះដៀល​ពី​ព្រេង​នាយ ខំ​ប្តូរ​ប្រាណ​ហួស​ពី​ព្រោះ​ស្នេហា …
    … ប្រឡាំង​កាស(សត្វ) ផ្សែង​ខ្មៅ​តិះដៀល​ពី​ព្រេង​នាយ ខំ​ប្តូរ​ប្រាណ​ហួស​ពី​ព្រោះ​ស្នេហា …

    សរុប​សេចក្តី​ទៅ​បទ​នេះ​ច្រៀង​រៀប​រាប់​ទេសភាព​ដៃ​សមុទ្រ​ត្រពាំង​រូង​​ហ្នឹង​ឯង បង​ប្អូន​ណា​មាន​បទ​ពី​ដើម​នៅ​សល់​សុំ​ជួយ​ផ្ញើ​មួយ​មក ចង់​ស្តាប់​បទ​ហ្សីន​ដែល​ឮ​ថា​ច្រៀង​ដោយ​​អ្នក​ស្រី​ ហួយ មាស!

  5. chhnar99 says:

    a few comments from a khmer from an older generation: this song was written by Mr Ma Lao Pi in around 1967 or 1968 when he was Cambodia’s National Radio reporter. It was sung by Keo Sokha, not Houy Meas. thank you

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>