Daily Archives: 2009/01/22

my fav’ song “ដៃ​សមុទ្ទ​ត្រពាំង​រូង

បទ​នេះ​ស្តាប់​ទៅ​ពិរោះ​ហើយ ស្តាប់​ច្រើនដង​ដែរ តែ​មិនសូវ​យល់​ន័យ បង​ប្អូន​ជួយ​ស្តាប់​ ហើយ​ពន្យល់​ខ្ញុំ​បន្តិច​ផង​បាន​ទេ ថា​បទ​នេះ​កម្សត់​រឿង​ស្នេហា? ឬ រៀប​រាប់​អំពី​ធម្មជាតិ? ឬ​ក៏​យ៉ាង​ម៉េចវិញ! ហាហាហា ដឹង​តែ​ពិរោះ​តែ​មិន​សូវ​យល់​ន័យ! ចុចដើម្បីដោនឡូត សុរិយា​យាត្រា​គង​ភ្នំ​ហួស​ទៅ​ហើយ ព្រៃ​យំ​ឆ្លើយ​នៅ​ត្រើយ​ឯនាយ​ឆ្ងាយ​ពេក​ក្រៃ ត្រពាំង​រូង​អណ្តូង​ទឹក​អឺយ​ខ្ញុំ​អាល័យ​ អរគុណ​និស្ស័យ​ដឹក​ដៃ​ឲ្យ​ជួប​គ្នា ។ ដើម​កោង​កាង​​ដួល​រាល​លើ​ច្រាំង​ដៃ​សមុទ្រ ទ្រូង​រន្ធត់​ស្ទើរ​ផុត​ដង្ហើម​ផ្តើម​ស្នេហា មាន់​រងាវ​កញ្ជ្រៀវ​លាន់​ឮ​ពេញ​ព្រឹក្សា ខំ​ស្រវា​សង្សារ​ឲ្យ​កើយ​ដៃ ។ សំឡេង​ស្លឹក​ចាក​ខ្ញាក​ភ្ញាក់​គួរ​ខ្លាច រលក​កាច​បោក​បាច​អំណាច​ទឹក​ប្រៃ អូន​នៅ​រងារ​ស្រវា​រក​ស្បៃ នឹក​មមៃ​ដល់​ដួង​ព្រៃ​ប្រុស​ថ្លៃ​ចិន្តា ។ ឱ! ខ្យង​សោក​គោះ​ស្នូក​តាម​ទឹក​កំពុង​ស្រក ខ្លាច​ខ្លួន​ខក​ដូច​ចក​ក្រៀម​ស្វិត​ផុត​ទុក្ខា ស្រឡាំង​កាំង​ផ្សែង​ខ្មៅ​តិះដៀល​ពី​ព្រេង​នាយ ខំ​ប្តូរ​ប្រាណ​ហួស​ពី​ព្រោះ​ស្នេហា ។

Share
Posted in [V]-entertain, [V]-photo (Gallery), [V]-quiz, [V]-this & That | 6 Comments