ថ្ងៃទី១ ធ្វើការពីម៉ោង ៧កន្លះព្រឹក…………ចប់សព្វគ្រប់ម៉ោងដប់កន្លះយប់៚ ថ្ងែទី២ ធ្វើការពីម៉ោង ៧កន្លះព្រឹក…………ប្រជុំដល់ម៉ោង៧កន្លះយប់ ៚ ថ្ងែទី៣ ធ្វើការពីម៉ោង ៧កន្លះព្រឹក………..ចេញពីធ្វើការ ៥កន្លះល្ងាច ….ចូល និងចេញពីសាលាម៉ោង ៨កន្លះយប់ សរុប៣យប់៣ថ្វៃចូលឆ្នាំចិន…គឺ….ធ្វើការ គេថាអ្នកកើតឆ្នាំគោធ្វើការច្រើន(ដូចគោ) ហើយឆ្នាំគោនេះធ្វើប្រហែលជាធ្វើឲ្យអ្នកកើតឆ្នាំជ្រូករវល់ដែរហើយ បានជាដើមឆ្នាំបើកឆាកមកការងារខ្ញុំសន្ធឹកអញ្ចឹងៗ សង្ឃឹមថាក្នុងឆ្នាំនេះនឹងសម្បូរណ៍ការងារធ្វើច្រើន ហើយមានចំណូលច្រើនផងដែរចុះ! សាធុ ភាំង ភាំង ភាំង៚