ខ្ទាស់គន្លឹះ​ទ្វារ (ការពារ​សុនខ “ឆ្កួត”)

សេចក្តី​ជូន​ដំណឹង ដំណឹង​ជូន​សេចក្តី! វីហ្វូតូ ចាប់​ពី​​ពេល​នេះ​ត​ទៅ​សូម​ខ្ទាស់​គន្លឹះ​ទ្វារ​​​! រាល់ មតិ​យោបល់​ទាំង​អស់ នឹង​មិន​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម​ៗ​ទេ​ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​អនុម័ត​ពី​ម្ចាស់​ផ្ទះ​ជាមុន​សិន ។

មូល​ហេតុ​​បណ្តាល​មក​ពី​​មាន​ សុនខ (ឆ ជើង ក ដាក់​ស្រះ​ អែ) មាន​ផ្ទុក​រោគ​ឆ្កួត​ចេញ​រាតត្បាត … ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​សុវត្ថិភាព​​ និង​ជា​សិទ្ធិ​​របស់​ម្ចាស់​ផ្ទះ ។

សង្ឃឹម​ថា​មិត្រ​ភ័ក្ត​ ថ្មី​ ចាស់ ឬ ​ភ្ញៀវ​​ ដែល​មក​លេង​ផ្ទះ​ខ្ញុំ​​​​ទាំង​ឡាយ​យោគ​​យល់ និង អធ្យាស្រ័យ ដែល​ត្រូវ​​ចុច​កណ្តឹង​រង់​ចាំ​ម្ចាស់​ផ្ទះ​បើក​ទ្វារ … ខ្ញុំ​នឹង​ព្យាយាម​មក​បើក​ទ្វារ​ ស្វាគមន៍​វត្តមាន​របស់​បង​ប្អូន​​ឲ្យ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន

តែ​សម្រាប់​​ភ្ញៀវ​ជូរ​ ភ្ញៀវ​ចត់ ឬ ផ្អូម បើ​មិន​ពេញ​ហឫទ័យ ឬ វា​ទើស​ចិត្ត​ខ្លាំង​ណាស់ មិន​បាច់​ចូល​មកជាន់​​បរិវេណ​នេះ​ទេ ​គ្មានអ្នក​ណា​គេ​ទៅ​អញ្ចើញអស់​លោក​អស់​អ្នក​ឲ្យ​មកឡើយ​! “អវត្តមាន​របស់​អស់​លោក​អស់​អ្នក​គឺជា​សេចក្តី​សុខ​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​ផ្ទះ​!”

សូម​ប្រកូក​ប្រកាស​ប្រាប់​មិត្ត​ភក្តិ​បង​ប្អូន​ Blog ផង! សូម​ប្រុង​ប្រយ័ត្ន​ខ្លួន​ ព្រោះ​ឃើញ​ថា​ក្រុមសុនខ​ឆ្កួត​កំពុង​ចេញ​ដើរ​រាតត្បាត! បើ​មិន​ចង់កើត​រោគ​ឈឺក្បាល​ព្រោះ​ពួក​នេះ​ទេ មើល​ទ្វារ​ផ្ទះ​ទ្វារ​សម្បែង​ឲ្យ​បាន​ល្អ ឬ មិន​អញ្ចឹង​ទេ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​បន្តិច​ទើប​បាន​។

ការ​រាត​ត្បាត​ម្តង​នេះ​មក​ក្នុង​ទម្រង់​ប្លែក បែប​បៀម​ឈាម​ព្រួស​ដាក់​គេ ព្រោះ​គេ​ប្រើ​ឈ្មោះ​​របស់​ Blogger មួយ​ចំនួន​ ដែល​គេឯង​ក្នុង​ពិភព​ Blog ស្គាល់ តែ​វា​ខុស​ទាស់​ត្រង់ Email និង Link មិនត្រូវ​គ្នា​! ហើយ​ខ្ញុំ​គិត​ថា Blogger ត្រឹម​ត្រូវ​ល្អជា ឬ​មនុស្ស​មាន​ខួរ​​ក្នុង​ក្បាល​សម្រាប់​គិត​ គេមិន​លាក់​អត្តសញ្ញាណ​ (ដូច​​ឆ្កែ​កន្ទុយ​ខ្វៀន) អញ្ចឹង​នោះទេ! មាន​តែ​ពួក​ដែលមាន​ខួរ​​នៅនឹង​ក្បាល​ជង្គង់សម្រាប់​គិត ទេ​ដែល​ធ្វើ​ទៅ​រួច​នោះ ។

តាម​ស្មាន​ជំងឺ​​ប្រភេទ​នេះ ទាល់​តែ​បាន​គេ​ជេរ​ប្រទិច​ផ្តាសារ​ទើប​ដក​ដង្ហើម​រួច ។ បើ​ពិត​ជា​អញ្ចឹង​មែន​ខ្ញុំ​សុំ​ប្រាប់​ទៅ​វិញ​ថា​មក​ខុស​កន្លែង​ហើយ ព្រោះ​ខ្ញុំ​មិន​ទុក​ឱកាស​ឲ្យ​ពួក​វា​នៅមាន​ជីវិត​ដក​ដង្ហើម​បានយូរ​​ទេ ទុក​ឲ្យ​ពួក​វា​ត្រដរ​ខ្យល់ ងាប់ ព្រោះ​មិន​បាន​គេ​ជេរ​ទៅ​ល្អ​ហើយ ងាប់​ឲ្យ​អស់​កាន់​តែ​ឆាប់​កាន់​តែ​ល្អ!

វីហ្វូតូ! ៚

Share
This entry was posted in [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-learn Khmer, [V]-photo (Gallery), [V]-quiz, [V]-techno, [V]-this & That, [V]-writing. Bookmark the permalink.

14 Responses to ខ្ទាស់គន្លឹះ​ទ្វារ (ការពារ​សុនខ “ឆ្កួត”)

  1. ចុម! លេង​​អាន​ឡើង​ស្រៀវ​ខ្លួន​ហ្មង​ខ្ញុំ! ផ្ទះ​ខ្ញុំ​ឯ​ណេះ​ង៉ៃ​នេះ ក៏​បាន​ទទួល​ឃើញ​សុនក​អង្គែ​ស៊ី​២​ក្បាល​ចូល​ដែរ តែ​ខ្ញុំ​បាន​ជះ​ទឹក​ក្ដៅ​ចេញ​ទៅ​វិញ​អស់​ហើយ។ មិន​ស្រួល​ៗ​ល្ងាច​ហ្នឹង​មោ​ទៀត​ហើយ! :D

  2. បែប​រដូវ​ឆ្កែ​ពុល​ទេដឹង ឬ​ខែ​កក្តិត​បា​ន​ដល់​រដូវ​វា​ទេ​ដឹង​ ហើយ​បែប​វា​មិន​ទាន់​បំពេញ​កាតព្វកិច្ច​តាម​រដូវ​កាល​ទើប វា​ពុល​ដើរ​ដាច់​សង្វែង​អញ្ចឹង! សង្ស័យ​តែ​ដើរ​តិ​ច​ទៀត​បាន​ចូល​ឆ្នាំង​សម្ល​ការី​ជាមិនខាន​ទេ!

  3. Posoky says:

    មិនកើតទេអីចឹងទៅចាក់សោដែរសិន៕

  4. Posoky says:

    និយាយអីចឹងម៉េចបានអត់ចេញរូបថតខ្ញុំ(រូបតូច)ពេលដាក់comment។

  5. រដ្ឋ says:

    ខ្លាច​អី​ពួក​ “ឆ ជើង ក” ហ្នឹង! តែ​ផុត​រដូវ​វា ទៅ​អស់​ឯង … វា​គ្រាន់​តែ​ភាយ​តាម​ខ្យល់​កក្តិកម៉ោ​ទេ យ៉ាត់យ៉ែង​ចឹង​ក៏​ឡាអរ​ដែរ ឥឡូវ​អាសន្នរោគ (Spam)​ច្រើន​ណាស់ ។

    ○ បង​សូគី! ឥឡូវ​នេះ Gravatar ផ្ដាច់​មុខ​លើ​រូប​អវតារ​វើតប្រេះ វា​ទាញ​រូប​ទៅណោះ បង​ចូល​ទៅ អេឌីត​ប្រូហ្វាល ឬ​ទៅ​វ៉ិបសាយ ហ្ក្រាវតារ ទៅ​ឃើញ​រូប​បង​វិញ​ហើយ… បច្ចេក​វិទ្យា​ថ្មី ចេះ​តែ​ដើរ​តាម​ទៅ​បង​អឺយ!!!

  6. Khmer IT says:

    មែនហើយ ឥឡូវហ្នឹង បើមិនចាក់សោរទ្វារទេ ច្បាស់គ្មានសល់អីទេ។ ខ្ញុំក៏ដូចគ្នា មិនដឹងមកពីណា ចូលមកដល់ហើយ។ ដឹងថាគេ មិនបើកទ្វារឲ្យដែរ តែនៅតែមក ខ្ញុំឆ្ងល់មែនទែន

  7. បឿន says:

    យី! ការពារ​សម្បើម​ម៉េះ ?

  8. Posoky says:

    អរគុណណារដ្ឋ

  9. គេ​ចេះ​ការពារ​ចឹង មិន​មែន​អត់​មារយាទ​ដូច​លោក​ក្បឿន​ឯង​ទេ។ ឆ្កែ​អង្គែ​ស៊ី ក៏​ចេះ​តែ​ឲ្យ​ចូល​ផ្ទះ​ដែរ ប្រយ័ត្ន​ឆ្លង​រោគ​ទៅ គ្រាន់​ជួយ​បារម្ភ​ទេ អ៊ែក!

  10. បឿន says:

    មិនបាច់​បារម្ភ​ទេ មាន​ថ្នាំ​ការពារ​ហើយ

  11. super says:

    សុំទោស ខ្ញុំសុំមកជាន់តាម្តងនឹងទេ។ ខ្ញុំក៏មិនដឹងថាធ្លាប់ធ្វើខ្លូនជាសុនខស្គូតចឹងដែរអត់ទេ តែអានអាប្រកាសមួយនឹងដូចធ្ងន់ធ្ងពេក។ សុំតាមកជាន់តាប៉ុណ្នឹងមិននៅយូទេ ភូមិនឹងអត់ហានចូលតាម៉ង

  12. ស្អីគេវ៉ី!! ចុះអីក៍ដល់ថ្នាក់ហ្នឹង?? ប្លក់ហ្នឹងការពារដល់​កណ៍

  13. sophak says:

    haha, thanks for the important info. I need to check again to ensure that my door is locked well too then :D

  14. your house is locked long time ago… I think it secures enough…huh :P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>