Monthly Archives: December 2008

new year 2009!

សួស្តី​ឆ្នាំ​ថ្មី​​! ជ័យជម្នះ​ថ្មី! ជូន​ពរ​ឲ្យស្រស់​​សង្ហា​ឡើង​ៗ! ក្មេងទៅ​ៗ (ក្មេង​ទៅ​បាត់​​ចាស់​នៅ​សល់​ចាស់ (ចាស់បទ​ពិសោធន៍) ហាហាហាស) សម្រេច​គោល​បំណង​ប៉ង​ប្រាថ្នា​​ សួស្តី​ឆ្នាំ​ថ្មី!

Share
Posted in [V]-this & That | 11 Comments

PS CS4

Extended and Gold ទៀត​គិត​ៗ​ទៅអ្នក​ចេញ​ឈ្មោះ​ពិត​ជា​ពូកែ​រកឈ្មោះ​កាលីពៗ​មកដាក់​ឲ្យ​ផលិត​ផល​គេ​មែន! ចេញថ្មី​ៗ​មិន​ស្វាង​មិន​ចេះ​អស់! ចាំ​មើល​ CS5 គេ​គិត​ចេញ​ទៅជា​ស្អី​វិញ Extended premium? platinium? dimond? hahaha ចាំ​អ៊ុត​ទាំង​អស់​គ្នា! ចុច​លើរូបដើម្បី​ដោន​ឡូត!

Share
Posted in [V]-interested, [V]-share | Tagged , , | 8 Comments

គម្រោង​ដើរ​លេង!

ឆ្នាំ​នេះ​មាន​គម្រោង​ទៅ​រាប់​ថយ​ក្រោយ​កន្លែង​ណា​ខ្លះ​កន​យើង? កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ខ្ញុំ​និង​មិត្ត​សម្លាញ់​ពី​រ​នាក់​ទៀត​បាន​គិត​គ្នា​ថា​ ដាច់​ឆ្នាំ​នេះ​យើង​នឹង​ទៅ​រាប់ថយ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​នៅ​កំពង់សោម ហើយ​បន្ត​ដំណើរ​ដើរ​លេង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នៅ​ទី​នោះ​ឲ្យ​បាន​ពីរ​បី​ថ្ងៃ​ទៀត ។ មាន​ផែន​ការ​ស្ទូច​ត្រី ទៅលេង​កោះ​មុជ​ទឹក​មើល​ផ្កា​ថ្ម និងទៅ​លេង​ឧទ្យាន​ជាតិ​រាម​ មើល​ព្រៃ​កោង​កាងថែម​ទៀត​ផង ស្តាប់​ទៅគួរ​សប្បាយ​ណាស់​មែន​ទេ ? តែ​សម្រាប់​ខ្ញុំ​នៅ​មិន​ទាន់​ហ៊ាន​សប្បាយ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​គម្រោង​ដែល​មិន​ទាន់​បាន​ចាប់​ផ្តើម​អនុវត្ត​នៅ​ឡើយ ។ ដឹង​ទេ​គ្រាន់​តែ​លើក​គម្រោង​នេះ​មក​ភ្លាម​មាន​ពួក​ម៉ាក​មួយ​ចំនួន​គេ​ពេប​មាត់​ ហើយ​ខ្សឹប​ថា​ “វាមិន​ផេះ​ទេ” ។ មិន​ខឹង​ទេ ព្រោះ​ដែល​គេ​ថា​អញ្ចឹង​វាមក​ពី​យើង​ធ្វើ​ឲ្យ​ការ​គ្រោង​ទុក​របស់​យើង​ក្លាយ​ជា​ខ្យល់​ពីរ​ បី​ឆ្នាំ​ជាប់​ៗ​គ្នា​ហើយ ។ គ្រោង​នេះ​គ្រោង​នោះ​ តែ​សម្រេច​សម្រួល​ចែក​ផ្លូវ​គ្នា​ដើរ​រាង​ៗ​ខ្លួន ម្តង​ជា​ពីរ​ដង ។​ ដំបូង​ឡើយ​ដើរ​បបួល​អ្នក​នេះ​ ហៅ​អ្នក​នោះ មាន​អ្នក​ចាប់អារម្មណ៍​ច្រើន ហើយ​ទីបំផុត​បាន​ត្រឹម​តែ​​គម្រោង​ខ្យល់ ឥឡូវ​គ្រាន់​តែ​ឮ​ឯង​ខ្សឹប​គ្នា​រឿង​នេះ ម្នាក់​ៗ​នាំ​គ្នា​ពេប​មាត់​ពេប​ករ​ផា​ឯង​ឡើយ​ស្ពឹក ។ ម្តង​នេះ​តាំ​ង​ចិត្ត​មែន​ទែន​ហើយ មិន​ធ្វើ​ឲ្យ​វា​ក្លាយ​ត្រឹម​តែ​ជា​ខ្យល់​ដូច​រាល់​ដង ។ ហាហាហា ខ្ញុំ​នឹង​មក​រាយ​ការណ៍​បន្ត​ទៀត​អំពី​គម្រោង​ការនេះ នឹង​មិន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ផេះ​ដូច​រាល់​ដង​ទេ … Continue reading

Share
Posted in [V]-this & That | Tagged | 12 Comments

ចុង​ស្រល់

បទ​នេះ​សាច់​ភ្លេច​សុទ្ធ​ពិរោះ​ណាស់ ហើយ​អត្ថន័យ​ក៏​មិន​ធម្ម​តា​ដែរ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ពិបាក​រក​ទៀត បង​ប្រុស​ខ្ញុំ​ដែល​ជា​អ្នក​ចូល​ចិត្ត​សន្សំ​បទ​ពីដើម​ៗ បាន​ព្យាយាម​មក​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ទៅ​ជួប​អ្នក​ដែល​រក្សា​ឌីស​ចម្រៀង​ចាស់​ពីដើម​ ហើយ​គេ​ទើប​បាន​ចម្លង​ចេញ​ជា​ស៊ីឌី​លក់ សម្លេងជា​​សម្លេង​ដើម​ទាំង​ស្រុង​ឥត​មាន​ជួយ​ថែម​ថយ​អ្វី​ទេ! ចុចដើម្បីដោនឡូត ព្រះ​ពាយ​ផាយ​ផាត់​បក់​កាត់​ឆ្លង​មក ​យប់​ជ្រៅ ចុង​ស្រស់​អ៊ែន​ទៅ​ អ៊ែន​ទន់​ទៅ​តាម​ ខ្យល់​បោក ចុង​ស្រល់​អ៊ែន​ទៅ​ ព្រោះ​ព្រះពាយ​បោក ស្រល់​អើយ​ស្រស់​សោក​ អ៊ែនបោក​​ទោរទន់ ប្រែប្រួល​មិន​ឃើញ​ប្រាកដ ។ គិត​ទៅ​ចុង​ស្រល់​ដូច​ស្រី​ដែល​​ចិត្ត មិន​ទៀង ផ្លាស់​ប្តូរ​ភ្លាម​ៗ ដោយគ្មាន​​រិះ​គិត​ ឲ្យ​ល្អ ចូល​ចិត្ត​ពាក្យ​ផ្អែម​ ជឿ​ពាក្យ​អង្វរ ដូច​ព្រះពាយ​ឆ ​បក់មក​យ៉ាង​ខ្លាំង គួច​ទាំង​ដួង​ចិត្ត​ញាប់​ញ័រ​ ។ នឹកដល់​ស្នេហា​ដែល​ព្រាត់​ទៅបាត់ សង្ឃឹម​នៅ​ក្នុង​ដួង​ចិត្ត​ ស្ម័គ្រ​ពិត​ដោយ​ឥត​ងឿង​ឆ្ងល់ ស្នេហ៍​ហើយ​ចិត្ត​ស្រី​កែ​​ប្រែ​ច្របល់ ចិត្ត​រេបី​ដូច​ចុង​ស្រល់​ ដែល​ផ្តល់​ហើយ​កែ​​ប្រែ​ទៅ ។ ស្នេហា​ឃ្លាត​ឆ្ងាយ​ រៀម​ស្តាយ​ដួង​ចិត្ត​ឆាប​ឆួល … Continue reading

Share
Posted in [V]-entertain | 8 Comments

today’s shots…”yummy?”

មិនមាន​សេចក្តី​អត្ថាធិប្បាយ​ទេ​សម្រាប់​រូប​ទាំង​បី​ប៉ុស្តិ៍​ខាង​ក្រោម​នេះ … សូម​អស់​លោ​ក​អស់​អ្នក​ទស្សនាកម្សាន្ត​ ស្វែង​យល់​ពី​ខ្លឹម​សារ​(រសជាតិ)​តាម​​តែ​អធ្យាស្រ័យ…៚ . . . . . . . . . . . . . . . . . . . . . … តាំង​ចិត្ត​មក​ញ៉ែម​ … ឲ្យ​ស្រក់​ទឹក​មាត់​លេងៗ

Share
Posted in [V]-entertain, [V]-photo (Gallery) | 11 Comments

MY – TV (ប៉ុស្តិ៍​ថ្មី​​មួយ​ទៀត​)

កាល​ពី​យប់​ម៉ិញ​បើក​ទូរទស្សន៍​​មើល​ឃើញ​ថា​មាន​ប៉ុស្តិ៍ថ្មី ស្មាន​តែ​ជាប៉ុស្តិ៍​ថ្មី​របស់​ទូរទស្សន៍ខ្សែកាប តាម​ពិត​មិន​មែន​ទេ ស្តាប់​ពិធីករក្មេង​ៗ​គេ​អធិប្បាយ​ទើប​ដឹង​ថា​ជា​ប៉ុស្តិ៍​ថ្មី​របស់ ស៊ីធីអិន ។ ប៉ុស្តិ៍​នេះ​​គោលដៅ​ទីផ្សារ​របស់​គេគឺ​យុវវ័យ​ខ្មែរ និង​សម្រាប់​ជន​បរទេស​ផង​ដែរ ។ ដែល​ថា​សម្រាប់​យុវវ័យ​នោះ​គឺ​ កម្មវិធី​គេ​រៀប​ចំឡើយ​តម្រូវ​យុវវ័យ ហើយ​សម្រាប់​ជន​បរទេស​នោះ គឺ​ប៉ុស្តិ៍​នេះ​ភាគ​ច្រើន​គេ​មិន​សូវ​បក​ប្រែ​បញ្ចូល​សំឡេង​ខ្មែរ​ទេ (សម្រាប់​កម្មវិធី​បរទេស) គឺ​គេ​រក្សារ​សំឡេង​ដើម​ជា​ភាសា​អង់គ្លេស តែ​គេ​សរសេរ​ Subtitile ជា​ភាសា​ខ្មែរ​យើង​វិញ ហើយ​កម្មវិធី​ដែល​និយាយ​ជា​ភាសា​ខ្មែរ​ខ្លះ គេ​ដាក់ Subtitile ជា​ភាសា​អង់គ្លេស។ នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​សង្កេត​អស់​រយៈ​ពេល​ជាង​២ម៉ោង​មើល​ប៉ុស្តិ៍​ថ្មី​នេះ ។ ឥឡូវ​គេ​ផ្សាយ​បណ្តោះអាសន្ន​ទេ គេ​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ ថ្ងៃ​ទី ១ ខែ ១ ឆ្នាំ ២០០៩​ ឆាប់​ៗ​នេះ​ឯង ។ រូប​ភាព​មួយ​ចំនួន​ថត​ចេញ​ពី​អេក្រង់​ទូរទស្សន៍ ស្លាក​សញ្ញា​ ម៉ាយធីវី កម្មវិធី​ចម្រៀង​កាយ​វិការ (ឌីជេ អត្ថាធិប្បាយ​ជាមួយ​កុំ​ព្យូទ័រ  … Continue reading

Share
Posted in [V]-interested | Tagged , | 9 Comments

my cool screen shot!

my cool screen shot’s (locked heart)… Direct link-wallpaper1

Share
Posted in [V]-entertain, [V]-photo (Gallery) | Tagged | 11 Comments

ខ្ទាស់គន្លឹះ​ទ្វារ (ការពារ​សុនខ “ឆ្កួត”)

សេចក្តី​ជូន​ដំណឹង ដំណឹង​ជូន​សេចក្តី! វីហ្វូតូ ចាប់​ពី​​ពេល​នេះ​ត​ទៅ​សូម​ខ្ទាស់​គន្លឹះ​ទ្វារ​​​! រាល់ មតិ​យោបល់​ទាំង​អស់ នឹង​មិន​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម​ៗ​ទេ​ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​អនុម័ត​ពី​ម្ចាស់​ផ្ទះ​ជាមុន​សិន ។ មូល​ហេតុ​​បណ្តាល​មក​ពី​​មាន​ សុនខ (ឆ ជើង ក ដាក់​ស្រះ​ អែ) មាន​ផ្ទុក​រោគ​ឆ្កួត​ចេញ​រាតត្បាត … ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​សុវត្ថិភាព​​ និង​ជា​សិទ្ធិ​​របស់​ម្ចាស់​ផ្ទះ ។ សង្ឃឹម​ថា​មិត្រ​ភ័ក្ត​ ថ្មី​ ចាស់ ឬ ​ភ្ញៀវ​​ ដែល​មក​លេង​ផ្ទះ​ខ្ញុំ​​​​ទាំង​ឡាយ​យោគ​​យល់ និង អធ្យាស្រ័យ ដែល​ត្រូវ​​ចុច​កណ្តឹង​រង់​ចាំ​ម្ចាស់​ផ្ទះ​បើក​ទ្វារ … ខ្ញុំ​នឹង​ព្យាយាម​មក​បើក​ទ្វារ​ ស្វាគមន៍​វត្តមាន​របស់​បង​ប្អូន​​ឲ្យ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ តែ​សម្រាប់​​ភ្ញៀវ​ជូរ​ ភ្ញៀវ​ចត់ ឬ ផ្អូម បើ​មិន​ពេញ​ហឫទ័យ ឬ … Continue reading

Share
Posted in [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-learn Khmer, [V]-photo (Gallery), [V]-quiz, [V]-techno, [V]-this & That, [V]-writing | 14 Comments

today’s shot (“yummy” look!)

“Yummy look – roste duck noodle! with paper taste”

Share
Posted in [V]-photo (Gallery) | Tagged , | 7 Comments

weekend’s shot… “Japanese book store”

Kinokuniya Books Store (Singapore Branch)

Share
Posted in [V]-interested, [V]-photo (Gallery) | Tagged , , | 10 Comments

Why Me!

I’m not a trash bin! why many people selected me to be there shot pointing and express lots and lots of things which is not related to me huh….. I better change my job or study more on psyco and … Continue reading

Share
Posted in [V]-interested | 6 Comments