ខ្ញុំត្រឡប់មកវិញហើយបងប្អូនញាតិមិត្ត Blog ទាំងអស់ ។ ភ្នែករបស់ខ្ញុំឥឡូវនេះចាត់ទុកថាប្រសើរច្រើនជាងកាលពី ពីរអាទិត្យមុនច្រើនណាស់ ។ នៅសល់ស្នាមក្រហមដែលបណ្តាលមកពីរលាកសសៃ ហើយអាការៈទូទៅកំពុងប្រសើរឡើងវិញបណ្តើរៗផងដែរ ។ នៅទាស់បន្តិចដែលមិនទាន់ដូចដើមគឺ ពេទ្យហាមប្រើភ្នែកសម្លឹងប្រភពពន្លឺ (អេក្រង់កុំព្យូទ័រ, ទូរទស្សន៍ ។ល។) និងអានសៀវភៅច្រើនពេកក្នុងដំណាក់កាលនេះ ។ គ្រប់យ៉ាងអាចប្រព្រឹត្តទៅបានដូចដើមនៅពេលដែលស្នាមជាំឈាមរលាយបាត់ ។ ខ្ញុំក៏មិនដឹងថាពេលណាបានរលាយបាត់ទេ ។ តែនៅអង្គុយមុខ កុំព្យូទ័រ ឬ មានសៀវភៅនៅនឹងដៃពេលទំនេរទ្រាំមិនបាននឹងប្រើភ្នែកសម្លឹង ។ គ្រាន់បើជាងពីរអាទិត្យមុន វិលមកម្តង នេះការងារហាក់ដូចច្រើនជាងមុនទៅទៀត ហើយការងារដែលចូលមកថ្មីនោះ ក៏រឹតតែពាក់ព័ន្ធការប្រើប្រាស់ក្រសែភ្នែកនិងកុំព្យូទ័រទៅទៀត មិនដឹងធ្វើយ៉ាងម៉េចបើយើងជ្រើសយកផ្លូវមួយនេះ ដើម្បីចិញ្ចឹមជីវិតទៅហើយ ។ រាល់ថ្ងៃនេះនៅជាកុំព្យូទ័រ ជិតស្និតសឹងដូចប្តីប្រពន្ធទៅហើយ និយាយតាមត្រង់ទៅ ថ្ងៃណាមិនបាន ប្រើ ចាប់ … Continue reading →