Daily Archives: 2008/04/21

My New Year’s activities…

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត​នេះ ប្លែក​ជាង​ឆ្នាំ​មុន​សម្រាប់​ខ្ញុំ គឺ​ឆ្នាំ​នេះ​ខ្ញុំ​ចេញ​ដើរ​លេង​ទៅ​ក្រៅ​ក្រុង​ជាមួយ​ក្រុម​គ្រួសារ​ស្ទើរ​រាល់​ថ្ងៃ តែ​មិន​បាន​ដើរ​ជា​មួយ​ម៉ាក់ និង​ បង​ខ្ញុំ​ទេ ព្រោះ​ម៉ាក់​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាមួយ​បង​ប្អូន​មួយ​ក្រុម​ទៀត ហើយ​បង​ប្រុស​ខ្ញុំ​ គេ​មាន​កម្មវិធី​ជាមួយ​មិត្ត​ភក្តិ​ជាប់​រដឹក (​ផ្ទះ​ខ្ញុំ​មែន​ទែន​ទៅ​មាន​គ្នា​តែ​៣​នាក់​ហ្នឹង​ឯង គឺ​ម៉ាក់,​ បង និង ខ្ញុំ​) ។ ​សំណាង​ដែរ ដែល​ម៉ាក់​មាន​បង​ប្អូន​ច្រើន ដូច្នោះ​ទោះ​គាត់​មិន​នៅ​ផ្ទះ​ក៏​នៅ​​សមាជិក​ផ្សេង​ៗ​ទៀត​នៃ​គ្រួសារ​បបួល​ខ្ញុំ​ដើរ​លេង​ដែរ ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​កម្មវិធី​ដើរ​លេង​មិន​លួស​ថ្ងៃ ។ ថ្ងៃ​ទី​១​៣​ ខែ​មេសា ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ម្ដាយ​មីង​ខ្ញុំ​បាន​បបួល​ទៅ​លេង​ភ្នំ​ឧត្តុង្គ​ជាមួយ​គាត់ ។ យើង​ចេញ​ដំណើរ​​ម៉ោង ៨​​ ព្រឹក ទៅ​ដល់​ប្រហែល​ម៉ោង ៩​កន្លះ ។ ឆ្នាំ​នេះ​ហាក់​មិន​សូវ​មាន​មនុស្ស​ម្នា​ច្រើន​ទេ ខ្ញុំ​ប៉ង​ថា​ក្រោយ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​រួច​នឹង​ឡើង​ទៅ​សក្ការ​ព្រះ​សក្យមុនី​ចេតិយ​​​ ។ ការ​ងារ​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​គឺ រក​ជួល​តូប​អង្គុយ សម្រេច​គ្នា​ថា​ចូល​ទៅ​កន្លែង​មួយ​នោះ ជា​កន្លែង​ដែល​ធ្លាប់​ចូល​​កាល​ពី​មក​​​លេង​លើក​​មុន ។ … Continue reading

Share
Posted in [V]-action, [V]-this & That | 7 Comments