ចូលឆ្នាំថ្មីឆ្នាំជូតនេះ ប្លែកជាងឆ្នាំមុនសម្រាប់ខ្ញុំ គឺឆ្នាំនេះខ្ញុំចេញដើរលេងទៅក្រៅក្រុងជាមួយក្រុមគ្រួសារស្ទើររាល់ថ្ងៃ តែមិនបានដើរជាមួយម៉ាក់ និង បងខ្ញុំទេ ព្រោះម៉ាក់គាត់ចេញទៅក្រៅប្រទេសជាមួយបងប្អូនមួយក្រុមទៀត ហើយបងប្រុសខ្ញុំ គេមានកម្មវិធីជាមួយមិត្តភក្តិជាប់រដឹក (ផ្ទះខ្ញុំមែនទែនទៅមានគ្នាតែ៣នាក់ហ្នឹងឯង គឺម៉ាក់, បង និង ខ្ញុំ) ។ សំណាងដែរ ដែលម៉ាក់មានបងប្អូនច្រើន ដូច្នោះទោះគាត់មិននៅផ្ទះក៏នៅសមាជិកផ្សេងៗទៀតនៃគ្រួសារបបួលខ្ញុំដើរលេងដែរ ។ ដូច្នេះហើយបានជាខ្ញុំមានកម្មវិធីដើរលេងមិនលួសថ្ងៃ ។ ថ្ងៃទី១៣ ខែមេសា ជាថ្ងៃមហាសង្ក្រាន្ត ម្ដាយមីងខ្ញុំបានបបួលទៅលេងភ្នំឧត្តុង្គជាមួយគាត់ ។ យើងចេញដំណើរម៉ោង ៨ ព្រឹក ទៅដល់ប្រហែលម៉ោង ៩កន្លះ ។ ឆ្នាំនេះហាក់មិនសូវមានមនុស្សម្នាច្រើនទេ ខ្ញុំប៉ងថាក្រោយពេលសម្រាកបាយថ្ងៃត្រង់រួចនឹងឡើងទៅសក្ការព្រះសក្យមុនីចេតិយ ។ ការងារដំបូងដែលយើងត្រូវធ្វើគឺ រកជួលតូបអង្គុយ សម្រេចគ្នាថាចូលទៅកន្លែងមួយនោះ ជាកន្លែងដែលធ្លាប់ចូលកាលពីមកលេងលើកមុន ។ … Continue reading →