Monthly Archives: March 2008

today’s quote “hardest things to say”

 

Share
Posted in [V]-interested | 11 Comments

ដី​ខ្មែរ ស្រុក​ខ្មែរ “Cambodia Dreams”

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧​ ខែ​មីនា​ ឆ្នាំ​២០០៨​ កន្លង​ទៅ​ថ្មី​នេះ នៅ​សាល​មហោស្រព​ចតុ​មុខ​បាន​ធ្វើ​ប្រារព្ធ​ពិធី​សម្ពោធ​ភាព​យន្ត​ឯកសារ​ជីវិត ​ពិត​មួយ​រឿង​ក្រោម​អធិបតីភាព​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន និង​ មាន​ការ​ចូល​រួម​ពី​សំណាក់​ផលិតករ​ អង្គទូត​នានា និង ភ្ញៀវ​កិត្តិយស​ជាតិ​ និង អន្តរជាតិ​ជា​ច្រើន​រូប​ទៀត ។ ភាព​យន្ត​ឯកសារ​នេះ​ បាន​រៀប​រាប់​អំពី​ជីវិត​ក្រុម​គ្រួសារ​ខ្មែរ​មួយ​គ្រួសារ ក្រោយ​របប​បង្ហួរ​ឈាម​ខ្មែរ​គ្នា​ឯង ត្រូវ​បាន​បញ្ចប់ ។ គ្រួ​សារ​មួយ​នេះ​គឺ​គ្រួសារ​របស់​លោក​យាយ ឆេង​ យ៉ាន គ្រួសារ​គាត់​ត្រូវ​បាន​បែក​គ្នា​ ដោយ​មួយ​ផ្នែក​គឺ​ធ្វើ​ការ​ភៀសខ្លួន​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​មួយ​ផ្នែក​ទៀត​គឺ​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ ។ ភាព​យន្ត​ឯកសារ​​ជីវិត​ពិត​នេះ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ អំពី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ផ្នែក​ទាំង​ពីរ​នៃ​គ្រួសារ​ខាង​លើ ។ ផ្នែក ​មួយ​បាន​បង្ហាញ​ពី​ទុក​លំបាក​របស់​ជនភៀសខ្លួន​ ដែល​រស់​នៅ​ប្រមូល​ផ្ដុំ​គ្នា​ន​មួយ​កន្លែង មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​បាន​ទេ អ្វី​ដែល​គាត់​ធ្វើ​ប្រចាំ​ថ្ងៃ​នោះ​គឺ​ រង់​ចាំ​ដំណឹង​ថា​មាន​អ្នក​ធានា​ចេញ​ទៅ​ក្រៅ​ប្រទេស ក្រៅ​អំពី​នោះ​ពួក​គាត់​រង់ចាំ​តែ​ទៅ​ហើយ​របប​អាហារ​ សម្ភារៈ​ប្រើប្រាស់​ដែល​​អង្គការ​សប្បុរស​នានា​គេ​ផ្ដល់​ឲ្យ​តាម​រយៈ​ថៃ … Continue reading

Share
Posted in [V]-this & That | 12 Comments

today’s shot “ពោត​អាំង”

កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ព្រែក​ប្រា ចំពុះ​ក្អែក និង​កោះ​ក្របី ប្រទះ​កន្លែង​លក់​ពោត​អាំង​មួយ​កន្លែង​មើល​ទៅ​ទំនង​គួរ​ឲ្យ​ចង់​ញ៉ាំ ។ អ្នក​លក់​ប្រាប់​ពោត​ហាវ៉ៃ​កាច់​ថ្មី​ៗ​ពី​ចម្ការ​ខាង​ក្រោយ​ផ្ទះ គាត់​ប្រមូល​ផលចុង​ដៃ​ពោត​តូច​ធំ​មិន​ស្មើ​គ្នា​ទេ ។ ពោត​អាំង​ហ្នឹង​​ក្លិន​ឈ្ងុយ​ណាស់​ពេល​ដែល​អាំង​លាប​ទឹក​ជ្រលក់​ខ្ទិះ​ដូង​ និង ​ស្លឹក​ខ្ទឹមតិចៗ ជះ​ក្លិន​ប៉ះ​ច្រមុះ​ហើយ​ស្រក់​ទឹក​មាត់​មក​ច្រោក​ៗ​តែ​ម្ដង

Share
Posted in [V]-photo (Gallery) | 12 Comments

រឿង​ខ្លី​សម្រាប់​ថ្ងៃ​នេះ «ប៉ះមួយ​ថែម​មួយ!»

មាន​រឿង​ខ្លី​មិន​សូវ​សំខាន់​មក​ប្រាប់​គ្នា​យើង បញ្ជាក់​បន្តិច​ថា​មិន​សូវ​សំខាន់ តែ​អាន​ហើយ​វា​មិន​ធ្វើ​ឲ្យ​យើង​ឈឺ​ទេ វា​ប្រហែល​ជា​អាច​ឲ្យ​យើង​ធូរ​ស្រាល​អារម្មណ៍​ ឬ ញញឹម​ចេញ​តិច​ៗ​​ក៏​ថា​បាន ។ ជិះ​ជិត​ដល់​កន្លែង​ធ្វើ​ការ​ទៅ​ហើយ នៅ​សល់​ប្រហែល ៣​០​០​ម៉ែត្រ​ ទៀត​ប៉ុណ្ណោះ​ ម៉ូតូ​ខ្ញុំ​ផ្ដល់​សញ្ញា​ប្រាប់​កង់​ក្រោយ​ធូរ​ខ្លាំង​ហើយ ។ សំណាង​ដែរ​នៅ​ឆ្ងាយ​ពី​នោះ​ប្រហែល​១​០​ម៉ែត្រ​ដល់​​កន្លែង​សប់​កង់​ល្មម ខ្ញុំ​ប្រើ​វិធី​សាស្ត្រ​ដោះស្រាយ​មក​រួច​ខ្លួន​ពេល គឺ​ខ្ញុំ​សម្រេច​មិន​ទាន់​ប៉ះ​កង់​ទេ សប់​វា​សិន​ព្រោះ​ហួស​ម៉ោង​ប្រហែល​១​៥​នាទី​ហើយ មាន​អី​ប្រសិទ្ធិភាព​​ខ្យល់​នោះ​បាន​នាំ​ខ្ញុំ​ទៅ​ដល់​កន្លែង​ធ្វើ​ការ​ទាំង​ផើត​ផត​ពោះ ។ ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច​ខ្ញុំ ក៏​បណ្ដើរ​ម៉ូតូ​យក​ទៅ​ប៉ះ​កង់​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​ ព្រោះ​មិន​ចង់​ទុក​យូរ​ក្រែង​មាន​រវល់​នេះ​រវល់​នោះ​ទៅ​ធ្វើ​ឲ្យ​ខក​ខាន ។ ទៅ​ដល់​កន្លែង​ប៉ះ​កង់ ពូ​ប៉ះ​កង់​គាត់​ទំនេរ​ដៃ​ល្មម អញ្ចឹង​ហើយ​គាត់​ក៏​បាន​ចាត់​ការ​ម៉ូតូ​ខ្ញុំ​មិន​បង្អង់​យូរ​ទេ ។ កំពុង​តែ​គាស់​សំបក​កង​ម៉ូតូ​ស្រាប់​តែ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​១​០​ឆ្នាំ​បាន​បណ្ដើរ​កង់​មក​សប់​នៅ​កន្លែង​នោះ​ដែរ ។ ពូ​ប៉ះ​កង់​គាត់​ក៏​ប្រញាប់​ប្រញាល់​សប់​ឲ្យ​គ្នា​ដែរ ព្រោះ​នាង​តូច​នោះ​ថា​ប្រញាប់​ណាស់​ពូ​អើយ​ជិត​ដល់​ម៉ោង​គ្នា​ចូល​រៀន​ហើយ ។ ក្រោយ​ពី​សប់​កង់​ហើយ​នាង​តូច​កំពុង​ដក​លុយ​មួយ​រយ​រៀល​ឲ្យ​ពូ​សប់​កង់​មិន​ទាន់​រួច​ផង កង់​នាង​ក៏​ធូរ​ស្បេត​ទៅ​វិញ ។ នាង​តូច​ធ្វើ​​មុខ​ស្អុយ​ប៉ែ មើល​ទៅ​គួរ​ឲ្យ​អាណិត​ណាស់ ។ ពូ​ប៉ះ​កង់​គាត់​ថា​កង់​នេះ​ធ្លាយ​ហើយ​ទាល់​តែ​ប៉ះ​ទើប​បាន ។ … Continue reading

Share
Posted in [V]-this & That | 10 Comments

today’s shot “Gas Station”

តម្លៃ​សាំង​ថ្ងៃ​នេះ​(​12/03/08) 1L ~ 4650(1.2$US) នេះ​មិន​មែន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទេ តែ​គ្រាន់​ចង់​បង្ហាញ​ថាតម្រូវ​ការ​ប្រើ​ប្រាស់​​ថាមពល​ដែល​ដើរ​ដោយ​ប្រេង​​គឺ​ច្រើន​ និង​គ្រប់​ទិស​ទី​ទាំង​អស់ ហើយ​បើ​តម្លៃ​ប្រេង​ដែល​ជា​ប្រភព​ដើម​នៃ​តម្លៃ​ទំនិញ​ស្ទើរ​ទាំង​អស់​នៅ​លើ​ទី​ផ្សារ​​ចេះ​តែ​ឡើង​ថ្លៃ​ទៅ ៗ  តែ​ចំណូល​ ឬ​ប្រាក់​ខែ​នៅ​ដដែល តើ​ថ្ងៃ​ខាង​មុខ​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​ទៀត​? ខ្ញុំ​សង្កេត​ឃើញ​ថា​ការ​ប្រើ​ប្រាស់​ថាមពល​របស់​ខ្មែរ​យើង ហាក់មិន​សូវ​នឹក​នា​ដល់​រឿង​សន្សំ​សំចៃ​ទេ ។ មើល​តែ​រថយន្ត​នៅ​ក្នុង​ក្រុង​យើង​សព្វ​ថ្ងៃ​នេះ​ទៅ​ឃើញ​ស្រាប់​ហើយ ។ រថយន្ត​ថ្មី​ៗ ធំៗ មាន​កាន់​តែ​ច្រើន ចង្អៀត​ផ្លូវ​ស្ទើរ​ស្លាប់ ហេតុ​អ្វី​បាន​ជា​គេ​ម្នាក់​ៗ​គិត​នាំ​គ្នា​ទិញ​តែ​ឡាន​ធំៗ​អញ្ចឹង? ទាំង​ៗ​ដែល​គេ​ជិះ​តែ​ម្នាក់ៗ​ឯង​សោះ! ខ្ញុំ​សង្កេត​ឃើញ​នៅ​ស្រុក​គេ ទាំង​ក្បែរ​ខាង​យើង និង​នៅ​ឆ្ងាយ​ៗ​ពី​យើង ជា​ពិសេស​ប្រទេស​ដែល​គេ​បាន​អភិវឌ្ឍន៍​ហើយ​ គេ​ចេញ​ម៉ូត​ឡាន​ថ្មី​ៗ​មក គឺ​សុទ្ធ​តែ​ជា​ម៉ូត​ដែល​សន្សំ​សំចៃ ទាំង​ការ​ប្រើ​ប្រាស់​ថាម​ពល ទំហំ និង​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន ។ តែ​ដោយ​ឡែក​ខ្មែរ​យើង ហាក់​បោះ​ជំហាន​ដើរ​ច្រាស​ផ្លូវ​ពី​គេ​ទៅ​វិញ ។ ឬ​ក៏​យើង​នៅ​គិត​ថា​តម្លៃ​សាំង​សព្វ​ថ្ងៃ​ឡើង​មិន​ទាន់​ល្មម​នឹង​ឲ្យ​យើង​ធ្វើ​ការ​សន្សំ​សំចៃ? (សាំងធម្មតា​មួយលីត្រ ៤៦៥០​៛ ស៊ុបពែ … Continue reading

Share
Posted in [V]-idea, [V]-photo (Gallery) | 14 Comments

អនុមោទនា “ពិធីបំបួស​នាគ”

កាល​ពី​រសៀល​ថ្ងៃ​សោរ៍​ ទី​២កើត ខែ​ផល្គុន​ ឆ្នាំកុរ ពុទ្ធសករាជ ២៥៥១ ត្រូវ​ហ្នឹង​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០០៨ (ទិវា​សិទ្ធិ​នារី​អន្តរជាតិ​) នា​វត្ត​លង្កា​​ក្រុង​ភ្នំពេញ​យើង​នេះ​ឯង បង​ប្រុស​ខ្ញុំ​បួស​ជា​សាមណេរ​ ដែលការ​​បំបួស​នេះ​ក្រុម​គ្រួសារ​យើង​ត្រូវ​បាន​ទទួល​​​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ ដោយ​សម្តេច​​ព្រះ​មហា​អរិយវង្ស សៅ​ ចន្ទថុល្ល ជា​ចៅ​អធិការ​វត្ត​លង្កា និង ជា​សង្ឃនាយក​រងនៃ​​ពុទ្ធិកសាល​វិទ្យាល័យ​សីហនុរាជ ទ្រង់​ព្រះ​មេត្តា​ទទួល​ធ្វើ​ជា​គ្រូ​ឧបជ្ឈា​ក្នុង​ការ​បំបួសនាគ​ ។ បង​ប្រុស​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម៉ាក់ ដើម្បី​​ធ្វើ​ការ​បួស​រៀន​រយៈ​ពេល​ពីរ​អាទិត្យ​ ដើម្បី​​បំពេញ​កតព្វ​កិច្ច​​​ជា​កូន​ប្រុស និង​ដើម្បី​​ធ្វើ​ការ​តប​ស្នង​សង​គុណ​មាតាបិតា​ក្នុង​​​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​​ ។ គាត់​​យើង​មាន​បំណង​ធ្វើ​ការ​បួស​​​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តែ​រក​ឱកាស​ល្អ​មិន​ទាន់​បាន​ ទើប​តែ​ក្នុ​ងឆ្នាំ​នេះ​ គាត់បាន​ឆ្លៀត​រក​ពេល​វេលា​សម​រម្យ​​សម្រេច​បំណងប្រាថ្នា​​គាត់​​ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​ខ្ញុំ​ ដែល​បាន​ចូល​រួម​ពី​ធី​បំបួស​នាគ ។ នេះ​ជា​ពិធី​តូចមួយ​ ដែល​មាន​តែ​ក្រុម​គ្រួសារ​​ញាតិ​មិត្ត​ជិត​ដិត​ប៉ុណ្ណោះ​ចូល​រួម ។ វេលា​ព្រឹក​យើង​បាន​ធ្វើ​ជា​ចង្ហាន់​ត្រង់​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ហើយ​ពេល​រសៀល​ប្រហែល​ម៉ោង​ពីរ ទើប​យើង​ចាប់​ផ្ដើម​កម្ម​វិធី​​បំបួស​នាគ … Continue reading

Share
Posted in [V]-action, [V]-interested, [V]-learn Khmer | 12 Comments

today’ shot “ភ្លេច​ប្ដូរ​Font”

ប្រហែល​ជា​អ្នក​បោះ​ពុម្ព​គាត់​ភ្លេច​ប្ដូរ Font ហើយ​មើល​ទៅ​បាន​ជា​ពាណិជ្ជកម្ម​មួយ​នេះ អាន​អក្សរ​មិនន​ដាច់​អញ្ចឹង !?!

Share
Posted in [V]-entertain, [V]-photo (Gallery) | 16 Comments