រឿង​ខ្លីសម្រាប់​ថ្ងៃនេះ!

វា​ជារឿង​កំប៉ិក​កំប៉ុក
(ខ្ញុំ​មិន​ខ្លាច​ទេ … តែ​ខ្ញុំ​គ្រាន់​ភ័យតើហ៍)

US Embassy In PP

ថ្ងៃ​នេះ​នៅ​លើ​គេហទំព័រកោះសន្តិភាព មាន​រឿង​មួយ​ដែល​អាន​ហើយ​គួរ​ឲ្យ​ចង់​សើច​ អត្ថបទ​នោះ​ក្រោម​ចំណង​ជើង​ថា “គំរាម​ស្ថាន​ទូត​អាមេរិកតាមរយៈអ៊ីម៉ែល” ។ ហេតុ​ការណ៍​នោះ​ត្រូវ​បាន​រៀប​រាប់​ដោយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ពេល​ដែល​លោក​ចុះ​ទៅ​ខេត្ត​កោះ​កុង ។ គាត់​ថា​វា​គ្រាន់​តែ​ជា​រឿង​កំប៉ិក​កំប៉ុក​ទេ … គ្រាន់​តែ​បាន​ទទួល​អ៊ីម៉ែល​ភ្លាម​ ទូត​រាយ​ការណ៍​ភ្លែត​ទៅ ក្រសួង​មហា​ផ្ទៃ …ហើយ​ក្រសួង​ក៏​ទាន់​ចិត្ត​ទៀត គាត់​ដាក់​ពង្រាយ​កម្លាំង​ការពារ​ទូត​ ក៏​ដូច​ជា​ផ្ទះ​លោក​ទូត​ភ្លាម​ដែរ ។

តាម​មតិ​យល់​ឃើញ​របស់​ខ្ញុំដែល​ជា​ពុទ្ធសាសនិក​ម្នាក់ ខ្ញុំ​យល់​ថា​មនុស្ស​យើង​បើ​ធ្វើ​ល្អ​ មិន​ទៅ​រុក​រាន​ទន្ទ្រាន​សេចក្តី​សុខ​អ្នក​ដទៃ នោះ​ក៏​គ្មាន​អ្នក​ណា​គេ​មក​ប៉ង​អាក្រក់​យើង​ដែរ ។ កម្ម​ ប្រែ​ថា​អំពើ ធ្វើ​អាក្រក់​ដាក់​គេ ផល​នៃ​កម្ម​សង​វិញ​វា​គឺ​ត្រូវ​បាន​គេ​ស្អប់ ហើយ​ប៉ង​អាក្រក់​ដាក់​វិញ​អញ្ចឹង​ហើយ ៚

 

វីរិយា

Share
This entry was posted in [V]-idea, [V]-this & That. Bookmark the permalink.

12 Responses to រឿង​ខ្លីសម្រាប់​ថ្ងៃនេះ!

  1. សួស្តីល្បង
    ខ្ញុំធ្លាប់ឃើញល្បងប្រើប្លក់ស៊ាំពីមុនឃើញល្បងអាចបញ្ចេញRecent Comments
    តែខ្ញុំរកមិនឃើញសោះ សូមល្បងជួយប្រាប់ខ្ញុំផងបានទេ សូមអរគុណ

  2. សុទ្ធិពង្ស»»» សាក​ល្បង​ធ្វើ​តាម​ការ​ណែនាំ​​របស់ Plug in មួយ​នេះ​សិន​ទៅ ។

  3. សូមអរគុណ ល្បង
    ខ្ញុំឃើញវាយូរហើយតែធ្វើមិនបាន គឺមិនយល់ក្នុងការប្រើ Plug in
    តើត្រូវទាញយកមកឬយ៉ាងដូចម្តេច ? ខ្ញុំសាកទាញយកមកវាជាហ្វៃល៍ Winrar
    មិនដឹងត្រូវធ្វើដូចម្តេចទៀត ។ បើលោកជាប់រវល់មិនបាច់ឆ្លើយតបខ្ញុំទេណា
    ព្រោះថាវាមិនជាចាំបាច់អ្វីប៉ុន្មានទេ​ គឺខ្ញុំគ្រាន់តែរៀនធ្វើប៉ុណ្ណោះ

  4. បឿន says:

    គេ​ចេះ​តែ​ភ័យ​អ៊‍ីចឹង​ហើយ ព្រោះ​វា​ធ្លាប់​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង។

  5. chharda says:

    yes i think so brother

  6. សុទ្ធិពង្ស»»» Blogsome មិន​ឲ្យ​យើង​ Install plug in បាន​តាម​ចិត្ត​ទេ! ទាល់​តែ​យើង​ដាក់​សំណើ​ទៅ​ Web admin. តែ​តាម​ខ្ញុំ​ដឹង Recent comment ហ្នឹង​គេ​មាន​ស្រាប់​ហើយ យើង​គ្រាន់​តែ Active plug in របស់​យើង​ទៅ ហើយ​បន្ថែម​កូដ​មួយ​ឃ្លា ក្នុង index.html គឺ


    {get_recent_comments quantity="7" length="5"}

  7. អរគុណល្បង
    ខ្ញុំយកកូដទៅដាក់ហើយ តែវានៅតែមិនព្រមចេញសោះ
    ឬខ្ញុំដាក់ខុសកន្លែងទេដឹង

  8. naraths says:

    សាធុ សាធុ ! ចូល​ចម្រើនៗ

  9. សុទ្ធិពង្ស »»» យើង​ត្រូវ​ចូល​ទៅ​ក្នុង Plug in ហើយ​ Activate (Recent Comment Plug in) ជា​មុន​សិន!

    ការដ្ឋ»»»» មិន​ដឹង​ស្អី​ដែរ​ទេ! ហេហេហេ :D

  10. ខ្ញុំធ្វើតាមហ្នឹងហើយតើ
    ចាំសាកល្បងទៀត

  11. ពេលនេះធ្វើបានហើយល្បង សូមអរគុណល្បងយ៉ាងច្រើន
    ពីមុនខ្ញុំកុបពីកូដខុសទើបមិនបាន

  12. រីក​រាយ​ផង​ដែល​ធ្វើ​បាន! មិន​អាច់​អរគុណ​អី​ទេ :D

Leave a Reply