មួយអាទិត្យមុននេះការងារខ្ញុំរុំព័ទ្ធខ្លួនស្ទើតែដកដង្ហើមមិនដល់គ្នាទេ ព្រោះតែការងារត្រូវធ្វើតាមកាលវិភាគ ហើយនៅពេលទឹកដល់ច្រមុះ ទាំងមេទាំងកូនចៅប្រឹងស្មើរដៃគ្នា ។ នៅពេលការងារចប់តាមកំណត់ល្មម (វិនាទីចុងក្រោយបានរូច) មេខ្ញុំគាត់ចង់បន្ធូរបរិយាកាស ពេលត្រឡប់មកពីខេត្រវិញ យើងនៅសល់ម៉ោងធ្វើការ តែយើងមិនចូលកន្លែងទេ យើងនាំគ្នាចូលហាងការ៉េម ហើយថែមទាំងហៅមិត្ររួមការងារមួយដែលមិនបានចុះខែត្រចេញមកដែរ។ អង្គុយមើលមឺនុយម៉ាសន្ទុះធំ ឃើញ Banana Sleep ដូចទំនង ។ គ្នា៤នាក់ក្នុងចំនោម៨នាក់(រួមទាំងខ្ញុំដែរ) កុំម៉ង់អា Sleep Banana ឬ banana sleep ហ្នឹង តែមេខ្ញុំគាត់អត់យកទេ គាត់និយាយលេងថា “មិនចង់បានអាចេកដេក ចង់បានអាឈរវិញ តែហាងនេះអត់មាន” ។