Monthly Archives: January 2008

Prize’s Quiz “Who is him?”

* រង្វាន់​មាន​តែ​១​ទេ គឺ បបរ​មាន់​មួយ​ពេល …​ ៚ * អ្នក​ដឹង​តម្រុយ​ខ្លះ​ហើយ (ធ្លាប់​ឮ​ខ្ញុំ​បង្ហើប​ប្រាប់​)​ ហាម​ឆ្លើយ​ព្រោះ​វា​អយុត្តិធម៌​សម្រាប់​អ្នក​មិន​ដឹង៚ * សាមី​ម្ចាស់​រូប​ហាម​ឆ្លើយ ​​​​​​​… (ព្រោះ​ខ្ញុំ​នឹង​ប៉ាវ​ញ៉ាំ​បបរមាន់​ជា​មួយ​អ្នកដែល​​ទាយ​ត្រូវ)៚ *​ អ្នក​ដែល​ខ្ញុំ​ជំពាក់​បបរមាន់ ឬ រង្វាន់​ផ្សេងៗ​មិន​ទាន់​បាន​សង ក៏​ហាម​ឆ្លើយ (ចាំ​ទៅ​ញ៉ាំ​ទាំង​អស់​គ្នា)៚ * កាលបរិច្ឆេទ​ផុត​កំណត់​ឆ្លើយ​​ (ថ្ងៃ​សៅរ៍​ ទី២​កុម្ភៈ​ ២០០៨)៚ ចម្លើយ___________________________  អបអរ​សាទ​​លោក​វណ្ណា! តែ​ធ្វើ​ម៉េច​លោក​ឯង​មក​ទទួល​រង្វាន់​ទាន់​ពេល​ទៅ​? មក​យឺត​អត់​ហើយ​ណា! ហេហេហេ និយាយ​លេង​ទេ, លោក​វណ្ណា​ឯង​មក​ដល់​អំពេញ​ពេល​ណា​គិត​ថា​ចង់​ញ៉ាំ​បបរមាន់​ តេមក​រក​ខ្ញុំ​មក​! ខ្ញុំ​ប៉ាវ​ញ៉ាំ​មួយ​ពេល​ យក​មួយ​ពេញ​ចិត្ត! ហេហេហេ ទូរស័ព្ទដៃ​ខ្ញុំ សូន្យ​ប្រាំ​ដណ្តប់, ហាសិប​កៅ​សិប​ហាសិប! ចូល​រួម​សោក​ស្តាយ​អ្នក​ឆ្លើយ​យឺត​ផង! … Continue reading

Share
Posted in [V]-quiz | 27 Comments

today’s shot “banana-sleep”

មួយ​អាទិត្យមុន​នេះការងារ​ខ្ញុំ​រុំ​ព័ទ្ធ​ខ្លួន​ស្ទើ​តែ​ដក​ដង្ហើម​មិន​ដល់​គ្នាទេ ព្រោះ​តែ​ការ​ងារ​ត្រូវ​ធ្វើ​តាម​កាលវិភាគ ហើយ​នៅ​ពេល​ទឹក​ដល់​ច្រមុះ​ ទាំង​មេ​ទាំង​កូន​ចៅ​ប្រឹង​ស្មើ​រដៃ​គ្នា ។ នៅ​ពេល​ការ​ងារ​ចប់​តាម​កំណត់​ល្មម (វិនាទី​ចុង​ក្រោយបាន​រូច) មេ​ខ្ញុំ​គាត់​ចង់​បន្ធូរ​បរិយាកាស​​ ពេល​ត្រឡប់​មក​ពី​ខេត្រ​វិញ យើង​នៅ​សល់​ម៉ោង​ធ្វើ​ការ តែ​យើង​មិនចូល​កន្លែង​ទេ យើង​នាំ​គ្នា​ចូល​ហាង​ការ៉េម​ ហើយ​ថែម​ទាំង​ហៅ​មិត្រ​រួម​ការ​ងារមួយ​ដែល​មិន​បាន​ចុះ​ខែត្រ​ចេញ​មក​ដែរ។ អង្គុយ​មើល​មឺនុយ​ម៉ាសន្ទុះ​ធំ ឃើញ​ Banana Sleep ដូច​ទំនង​ ។ គ្នា​៤​នាក់​ក្នុង​ចំនោម​៨​នាក់(រួម​ទាំង​ខ្ញុំ​ដែរ) កុំម៉ង់​អា Sleep Banana ឬ banana sleep ហ្នឹង​ តែ​មេ​ខ្ញុំ​គាត់​​អត់​យក​ទេ គាត់​និយាយ​លេ​ង​ថា “មិន​ចង់​បាន​អាចេក​ដេក ចង់​បាន​អាឈរ​វិញ តែ​ហាង​នេះ​អត់​មាន​” ។

Share
Posted in [V]-this & That | 12 Comments

20,000 iPhone sold per day

Source: Mobile-review.com 4 millions sold (Apr. 2007 – End of 2007) Steve Jobs has drawn much attention to Apple’s success in 2007 at the recent MacWorld event. A year passed from the long-awaited announcement of Apple iPhone and Steve Jobs … Continue reading

Share
Posted in [V]-techno | 5 Comments

today’s shot “please clean my ears..?”

Share
Posted in [V]-photo (Gallery) | 6 Comments

ថ្ងៃ​ដែល​មិន​រង់​ចាំ!

     តើ​អ្នក​ធ្លាប់​ដែល​ភាវនា​​ក្នុង​ចិត្ត​ថា “​សូម​កុំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អី” ? តើ​ថ្ងៃ​នោះ​ហ្នឹង​ជា​ថ្ងៃ​ស្អី​ទៅ? ចន្ទ​? អង្គារ​…សុក្រ​ សៅ​រ៍​ អាទិត្យ? មិន​មែន​អញ្ចឹង​ទេ, តែ​វា​​ជា​ថ្ងៃ​មួយ​ដែល ត្រូវ​មក​កែប្រែ​ ឬ​ជា​របត់​ថ្មី​​មួយ​ក្នុង​ជីវិត​តែ​ម្តង​ ។ នៅ​ពេល​វា​មក​ដល់​​ វា​នឹង​នាំ​មក​ជា​មួយ​នូវ​ភាព​ក្រៀម​ក្រំ​ រន្ធត់ ហ្នឹង​មាន​ការ​ប៉ះ​ទង្គិច​​ទៅ​មជ្ឈដ្ឋាន​ជុំ​វិញ​ជា​ច្រើន មិន​ដឹង​ថា​អ្នក​ណា​ទទួល​រង​អ្វី​ខ្លះ​ទេ តែ​ត្រឹម​ថា​អ្នក​ដែល​ទទួល​រង​ឥទ្ធិពល​វា​ច្រើន​ជាង​គេ​ គឺ​ – – – – – ។ ពិត​មែន​តែ​មិន​ដឹង​ច្បាស់​ថា​ វានឹង​​មក​ដល់​ពេល​ណា​ឲ្យ​ពិត​ប្រាកដ តែ​ក៏​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា​វា​កំពុង​ធ្វើ​ដំណើរ​មក​ជិត​ដល់​ហើយ ។ ទោះ​ជា​ខំ​តាំង​ជំហរ​ថា​នឹង​តស៊ូ​ជា​មួយ​វា​យ៉ាង​ណា ក៏​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​​ឯង​មាន​តិច​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​មិន​អាច​ឈ្នះ​លើ​កម្លាំង​​អំណាច​មួយ​នេះ​បាន​ទេ ជា​កម្លាំង​​នៃ​ការ​កំណត់​ទុក​ជាស្រេច​នេះ​ឡើយ រឹង​តែ​ប្រឹង​ជម្នះ​នឹង​វា​ខ្លាំង​ប៉ុណ្ណា គឺ​រឹត​តែ​ទទួល​រក​ឥទ្ធិពល​តប​​ត​មក​លើ​ខ្លួន​ឯង​ច្រើន​ប៉ុណ្ណឹង​ដែរ ។ អ្នក​អាន​ប្រហែល​ជា​កំពុង​ឆ្ងល់​ហើយ​មែន​ទេ? ហើយ​ប្រហែល​ជា​កំពុង​​​ស្វែង​រក​ចម្លើយ​ថា​ … Continue reading

Share
Posted in [V]-idea | 12 Comments

MacBook Air.

 

Share
Posted in [V]-photo (Gallery), [V]-techno | 5 Comments

​ជា​ “ប្រផ្នូល” មែន​ក៏អី?

Share
Posted in [V]-action, [V]-idea | Leave a comment

​មនោសញ្ចេតនា និង ស្នេហា

ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​បាន​មើល​រឿងភាគ​ចិន​មួយ គេ​បាន​លើក​យក​បញ្ហា​ពីរ​មក​ធ្វើ​ការ​ប្រៀប​ធៀប​វែក​ញែកជា​ចំណោទ ដើម្បី​​​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា ថា​តើ​មនោ​សញ្ចេតនា និង ស្នេហា​ ខុស​គ្នា​ត្រង់​ណា? សាច់​រឿង​នោះ​ល្អ​មើល​ ហើយ​មាន​ចំណោទ​បញ្ហា​ទៀត ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ សឹង​មិន​ហ៊ាន​ព្រិច​ភ្នែក ។ គ្រាន់​តែ​ឮ​ពី​ចំណោទ​នេះ​ភ្លាម​ ហាក់​មាន​អារម្មណ៍​ម្យ៉ាង​ប្រាប់​ថា ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា តែ​ពិបាក​រក​​អ្វី​មក​ជា​សំអាង​ណាស់​ ថា​វា​ខុស​គ្នា​យ៉ាង​ម៉េច!​​ ខ្ញុំ​ស្ទុះ​​ទៅ​មើល​វចនា​នុក្រម​ភាសា​ខ្មែរ​ភ្លាម​ដែរ​ ដើម្បី​រក​មើល​ពន្យល់​ពាក្យ តែ​ហាក់​នៅ​ស្រពិច​ស្រពិល ។ តោះ​យើង​នាំ​គ្នា​មើល​ការ​ពន្យល់​ពាក្យ​សិន​​ទៅ មុន​ហ្នឹង​អាន​សាច់​រឿង​សង្ខេប (ដាក់​ជូន​អាន​ពេល​ក្រោយ​ព្រោះ​កំពុង​សង្ខេប​) ។ មនោ​សញ្ចេតនា : សេចក្តី​រិះ​គិត​ក្នុង​ចិត្ត; ចំណុច​របស់​ចិត្ត; ការ​ទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ចិត្ត; អធ្យាស្រ័យ​ប្រកប​ដោយ​ករុណា;…. ។ ស្នេហា​ (ស្នែហា) ន. ឬ គុ. (សំ. ស្នេហ; … Continue reading

Share
Posted in [V]-idea, [V]-learn Khmer | 7 Comments

N73 Free Download Software

The below applications support Nokia Smart Phone Symbian OS version 9.1 or S60 V3. Auto Lock N73.ra Auto keypad lock! N73 Best Black List.rar Black list numbers or categorize phone number. N73 best task manager.rar Managing multi-tasking software running on … Continue reading

Share
Posted in [V]-techno | 2 Comments

today’s shot! (ស្រមោល)

រូប​នេះ​ខ្ញុំ​អង្គុយ​ក្នុង​ឡាន ​ថត​ពេល​ព្រឹក​ខាង​មុខ​វត្ត​លង្កា ពេល​ថត​មិន​ចាប់​អារម្មណ៍ទេ​ថា​មាន​ស្រមោល​​ព្រះ​ពុទ្ធរូប​ ពេល​យក​មក​មើល​រូប​ធំ​ទើប​ឃើញ ។

Share
Posted in [V]-photo (Gallery) | 9 Comments

បែប​ដាក់​ច្រឡំ​រូប​ថត​ហើយ!!!

នៅ​ទំព័រខាង​ក្រៅ​រូប​តូច​នោះ​មិន​មែន​នាយករដ្ឋ​មន្ត្រី​ទេ, មិន​អស់​ចិត្ត​ចុច​អាន​លម្អិត​​ឃើញ​ថា​ជា​រូប​នាយក​រដ្ឋ​មន្ត្រី​មែន! សង្ស័យ​អ្នក​ដាក់​ព័ត៌មាន​ប្រញាប់​បន្តិច​ ដាក់​ច្រឡំ​រូប ៚

Share
Posted in [V]-this & That | 5 Comments

Sweet Advertisement

House for sale: Detail: 1 bedroom 1 bathroom 4 loving rooms of my heart Price: Unlimited love from buyer More info.: mail: lips@kiss.love page: heart://truelove.net _

Share
Posted in [V]-entertain, [V]-idea | 4 Comments

Family Holiday at Kompongsom!

កាល​ពី​ថ្ងៃ​ឈប់សម្រាក​អាទិត្យ​មុន​នេះ គ្រួសារ​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ទៅ​​កំពង់​សោម ។ ការ​ចេញ​ដំណើរ​ត្រូវ​បាន​ចែក​ចេញ​ជា​២​ក្រុម ។ ក្រុម​ទី​១​ចេញ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​ទី ៥ ហើយ​ក្រុម​ទី​២ ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ ។ ខ្ញុំ​ឋិត​នៅ​ក្នុង​ក្រុម​ទី២ ព្រោះ​ជាប់​ភារកិច្ច​មួយ​ចំនួន​នៅ​នៅ​អំពេញ ។ ទៅ​កំពង់​សោម​ឥឡូវ​ត្រូវ​មាន​វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​ដើរ​លេង ទើប​ធ្វើ​ឲ្យ​យើង​មិន​ធុញ ហាហាហា វិធី​សាស្ត្រ​នោះ គឺ​ផ្លាស់​ប្ដូរ​បរិយាកាស​ មិន​មែន​ទៅ​ងូត​តែ​ទឹក​សមុទ្រ​ទេ គឺ​យើង​ចេញ​ទៅ​ទៅ​ស្ទូច​ត្រី ឬ ទៅ​លេង​កោះ​ផ្សេងៗ​ ។ល។ ខាង​ក្រោម​នេះ​ជា​រូប​ថត​មួយ​ចំនួន​​អម​ដោយ​សេចក្ដី​អត្ថាធិប្បាយ ៖ ពេលទៅដល់​អង្គុយ​បាន​មួយ​ភ្លែត​ថ្ងៃ​លិច​បាត់​ទៅ​ហើយ (ខ្ញុំ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ម៉ោង​១រសៀល) ព្រឹក​ឡើង​ទេសភាព​ល្អ​ណាស់ ហើយ​សំខាន់​ទឹក​ស្ងប់ ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ការ​ស្ទូច​ត្រី អនិច្ចា​ផ្សារកំពង់សោម តែមួយ​យប់​រាប​ដល់ដី អ្នក​លក់​ដូរ​ចំណីអាហារ​ប្រចាំ​ថ្ងៃ​ត្រូវ​ចេញ​មក​លក់​ពេញ​ជុំ​វិញ​ផ្សារ ហើយ​ទី​តាំង​មិន​គ្រប់​គ្រាន់​សម្រាប់​ពូក​គាត់​ទេ ម៉្លោះ​ហើយ​ឮ​តែ​ពួក​គាត់​ជជែក​គ្នា​ដណ្តើម​កន្លែង​លក់​ពេញ​តែ​ផ្សារ​ ៚

Share
Posted in [V]-action, [V]-photo (Gallery) | 6 Comments

07011979-07012008

រូបភាព ៖ កោះសន្តិភាព បទ​ ៖ ឱ! ភ្នំពេញ​អើយ ច្រៀងដោយ៖ ម៉េងកែវ​ពេជ្ជតា ក្រោយ​ពេល​បាន​មើល​រូប និង​ អាន​អត្ថបទ​ខាង​ក្រោម​នេះ​ហើយ ធ្វើ​ឲ្យ​កើត​អារម្មណ៍​សង្វេគ​ក្នុង​ចិត្ត​ណាស់ អត់​ទ្រាំ​មិន​គិត​ដល់​ចម្រៀង​ឱ!​ ភ្នំពេញ​អើយ មិន​បាន ។ ធ្លាប់​បាន​អាន និង​ ស្ដាប់​ការ​និយាយ​ប្រាប់​ពី​ចាស់​ដែល​គាត់​បាន​ឆ្លង​កាត់​សម័យ​ខ្មៅ​ងងឹតនោះ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ​មុន​ឆ្នាំ ១៩៧៥ ។ ពួក​គាត់​បាន​ប្រាប់​ថា ពេល​វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ គាត់ក្ដុកក្ដួល​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​នឹក​ស្រណោះ ទាំង​មិន​ដែល​គិត​ស្មាន​ថា​សភាព​ទី​ក្រុង​ដែល កុះ​ករ​ទៅ​ដើរ​មនុស្ស​ម្នា បាន​ប្រែ​សភាព​ទៅ​ជា​ស្ងាត់​ជ្រងំ តាម​ដង​ផ្លូវ​មាន​តែ​គំនរ​សំរាម​ ។ ២៩​ឆ្នាំ​ហើយ​ដែល សុបិន្ត​អាក្រក់​របស់​ខ្មែរ​បាន​រសាត់​បាត់​ទៅ តែ​វា​បាន​បន្សល់​ទុក​នៅ​ស្នាម​ជាំ​ខ្មៅ​ក្នុង​បេះ​ដូង​ខ្មែរ​គ្រប់​រូប ។ ជា​ពិសេស​ខ្មែរ​ជាង​២លាន​នាក់​ ដែល​បាន​បាត់​បង់​ជីវិត​នា​សម័យ​កាល​នោះ ។ ពួក​គាត់​ត្រូវ​ការ​យុត្តិធម៌ … Continue reading

Share
Posted in [V]-idea | 5 Comments

កិច្ច​ប្រជុំ​​នីតិកាល​ទី១​​សម្រាប់​ឆ្នាំ​២០០៨!

កិច្ច​ប្រជុំ​​នីតិកាល​ទី១​សម្រាប់​ឆ្នាំ ២០០៨! រវាងបង​ប្អូន​ Blog ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ Lucky Burger​ ផាកវេយ៍ នា​ថ្ងៃ​ទី០១ ខែ០១ ឆ្នាំ​២០០៨ វេលា​ម៉ោង​៣រសៀល ។ កិច្ច​ប្រជុំ​លើក​នេះ ត្រូវ​បាន​លើក​យក​របៀប​វារៈ​ពីរ​មក​ធ្វើ​ការ​ប្រជុំ​ពិភាក្សា ។ របៀប​វារៈ​ទី១​គឺ​ សួរនាំ​សុខ​ទុក្ខ​ និង​ កម្ម​វិធី​ឆ្លង​ឆ្នាំ​ដែល​ទើបកន្លង​ថ្មី​ៗ​អ៊ុន! និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ នូវ​ការ​ប្រើ​ប្រាស់​កុំ​ព្យូទ័រ ដែល​ត្រូវ​បាន​ចូល​រួម​ដោយ លោក​សុភ័ក្ត្រ, លោក​បឿន, លោក​ណារដ្ឋ និង​ លោក​វីរិយា ។ មួយ​ម៉ោង​ក្រោយ​មក​ក៏​មាន​​វត្តមាន​សមាជិក​ថ្មី​ចូល​រួម​បន្ថែម​ក្នុង​អង្គ​ប្រជុំ គឺ​លោក​បណ្ឌិត និង​លោកកញ្ញា​ស្រីមុំ ។ របៀប​វារៈ​ទី​ពីរ​គឺ​ការ​ណែ​នាំ​សមាជិក​ថ្មី​ដែល​​ពីមុន​មក​គាត់​ប៉ង​ចូល​រួម​ច្រើន​ដង​ហើយ តែ​ឱកាស​មិន​ហុច​ឲ្យ​សោះ ។ បន្ថែម​ពី​ការ​ណែ​នាំ​ខ្លួន​ មាន​ការ​និយាយ​ពី​នេះ​ពី​នោះ​បន្ថែម ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​និយាយ​ដល់​ … Continue reading

Share
Posted in [V]-action | 27 Comments