កាលពីល្ងាចថ្ងៃសៅរ៍អាទិត្យមុន យើង(បឿន, ភ័ក្ត្រ, រដ្ឋ និង វី)បានទៅមើលការសម្តែងសិល្បៈរបស់ខ្មែរយើងនៅម្តុំត្រឡោកបែក ឬខ្នងទំនប់ទួលគោក ។ ជាការសម្តែងរបស់ក្មេងៗដែលត្រូវបានបង្ហាត់បង្រៀននៅទីនោះផ្ទាល់ ដែលកន្លែងនោះមានឈ្មោះកាត់ហៅថា AAA (Apsara Art Association) ។ ខ្ញុំមិនបានទទួលព័ត៌មានជាផ្លូវការពីកន្លែងនោះនៅឡើយ ព្រោះគម្រោងការទៅទស្សនានេះត្រូវបានផ្តួចផ្តើមគំនិតឡើងដោយបឿន, ហើយគេមិនបានផ្តល់ព័ត៌មានលម្អិតពីការសម្តែងឲ្យពួកខ្ញុំបានដឹង ជាមុនទេ ។ ពេលទៅដល់ទើបដឹងថា នៅទីនោះគេមានធ្វើការប្រមូលផ្តុំក្មេងៗមកបង្ហាត់សិល្បៈ ហើយធ្វើការសម្តែងជារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៦:៣០នាទីល្ងាច។ សំបុត្រចូលទស្សនាតម្លៃ ៤០០០៛ សម្រាប់ខ្មែរយើង, ហើយ 5$ សម្រាប់ជនបរទេស ។ ព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងបានតាមរយៈ Apsara Art Association (AAA) Nº 71, St 598, … Continue reading →